• 2021-09-10 02:21:02
  • បាល់ទាត់

Messi ​បំបែក​កំណត់​ត្រា​របស់​ Pele បាត់​ក្រោយ​ស៊ុត Hat-trick​ មុន​នេះ​

  • 2021-09-10 02:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ប្រយុទ្ធ​​ Lionel Messi ​បាន​បំបែក​កំណត់​ត្រា​ស៊ុត​ច្រើន​ជាង​គេ​​របស់ Pele ​នៅ​តំបន់ Conmebol ​ក្រោយ​ធ្វើ​​ Hat-trick​ (ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង​) ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​យក​ឈ្នះ​​បូលីវី ៣-០ ក្នុង​វគ្គ​ជម្រុះ World Cup មុន​នេះ។

​​ក្រោយ​រក​បាន​៣​គ្រាប់ Messi មាន​កំណត់​ត្រា​ស៊ុត​​​ច្រើន​ជាង​ Pele ​​ចំនួន​២​គ្រាប់​ ដោយ​ Pele ធ្លាប់​រក​បាន​៧៧​គ្រាប់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​​ព្រឹត្តិការណ៍ Conmebol ។ ប៉ុន្តែ​ពេល​នេះ​ Messi អាច​រក​គ្រាប់​បាល់​ស​រុប​​ចំនួន​៧៩ គ្រាប់​ហើយ​​ក្រោយ​រក​បាន​៣​គ្រាប់​មុន​នេះ​​​ ។

គ្រាប់​ទី​មួយ​របស់​កីឡាករ​ចំណូល​ថ្មី PSG ធ្វើ​បាន​នៅ​នាទី​១៤ ក្រោយ​មាន​ការ​បញ្ជូន​ពី Paredes ខណៈ​គ្រាប់​ទី​ពីរ​ស​ម្រេចបាន​នៅ​នាទី​ទី​៦៥។ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​នាទី​ទី​៨៨ Messi អាច​រក​បាន​មួយ​គ្រាប់​ទៀត​ ដែល​ជា​គ្រាប់ Hat-trick។

ជ័យជម្នះ​នេះ​​បាន​នាំ​អាហ្សង់ទីន​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​​២​ក្នុង​តារាង​ពិន្ទុ​លើ​ក្រុម​លេខ​៣​អ៊ុយរុយហ្គាយ​​៣​ពិន្ទុ និង​ក្រោម​ក្រុម​កំពូល​តារាង​​ប្រេស៊ីល​​៦​ពិន្ទុ៕​

ប្រភព៖ FIFA ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់