• 2021-09-08 02:09:33
  • បាល់ទាត់

Haaland និង​ Depay ស៊ុត​ hat-trick ដូច​គ្នា​​ខណៈ Depay​ តាម​ជិត​ទាន់​កំណត់​ត្រា Nistelrooy

  • 2021-09-08 02:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Erling Haaland របស់​​​​ក្រុម​ជម្រើ​​​ជាតិ ន័រវែស និង ​​Memphis Depay​ របស់​ជម្រើស​​ជាតិ​ហុល្លង់ រក​បាន​ម្នាក់​ ​៣​​​ដូច​គ្នា​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​​របស់​ពួក​គេ​កាល​ពី​យប់​មិញ ខណៈ Depay​​ តាម​ជិត​ទាន់​កំណត់​ត្រា​ស៊ុត​​របស់​ Ruud van Nistelrooy នៅ​ជម្រើ​ជាតិ​ហើយ​​។

​យប់មិញ​នេះ​ក្រុម​ជម្រើសជាតិ​ ន័រវែស ​​បាន​យក​ឈ្នះ ហ្គីប្រាល់តា ៥-១ សម្រាប់​កា​រ​ប្រកួត​​បាល់ទាត់​ជម្រុះ World Cup ​ដែល៥​គ្រាប់​នោះ​ ​ Erling Haaland ​បាន​ចូល​រួ​ម​ចំណែក​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង ( hat-trick ) និង​បញ្ជូន​បាល់​បាន​១​គ្រាប់​ផង​ដែរ​។ ៣​គ្រាប់​របស់​ Haaland រក​បាន​នៅ​នាទី​ទី​២៧,៣៩និង៩០+១ ​។ ២​គ្រាប់​ផ្សេងទៀត​របស់​ ន័រវែស រក​បាន​នៅនាទី​ទី២៣ ដោយ​ Thorstvedt និង​នាទី​ទី​​៥៩ ​ដោយ​ Sørloth ។ ខណៈ​១​គ្រាប់​របស់​ក្រុម​​ភ្ញៀវ ហ្គីប្រាល់តា រក​បាន​នៅ​នាទី​ទី៤៣​​ដោយ Styche ។ ​

ចំណែក​ការ​ប្រកួត​​រវាង​​ក្រុម​ជម្រើស​ជាតិ​ ហុល្លង់ និង​ក្រុម​ជម្រើស​ជាតិ ទួរគី ​បាន​បញ្ចប់​ទៅ​​ដោយ​ម្ចាស់ផ្ទះ​ ហុល្លង់ ​យក​ឈ្នះ​៦-១​ សម្រាប់​កា​រ​ប្រកួត​​បាល់ទាត់​ជម្រុះ World Cup ​​ដូច​គ្នា​។ ​៦​គ្រាប់​នោះ ​​Depay ​បាន​ចូល​រួម​ចំណែក​​ស៊ុត​ ៣ ​( hat-trick ) និង​បញ្ជូន​បាល់​បាន​១​គ្រាប់​​ ដែល​៣​គ្រាប់​នោះ​​រក​បាន​នៅ​នាទី​ទី​១៦,៣៨ និង​៥៤​។ ខណៈ​៣​គ្រាប់​ផ្សេង​ទៀត​រក​បាន​ដោយ Klaassen នាទី​ទី​១ មួ​យ​គ្រាប់​ទៀត​ដោយ​​ Til នៅ​នា​ទី​ទី​៨០ និង Malen នៅ​នាទី​ទី​៩០។ ​សម្រាប់​១​គ្រាប់​របស់​​ ទួរគី រក​បាន​ដោយ Ünder នៅ​នាទី​ទី​៩០​+២​។

​ក្រោយ​ការ​រក​បាន​៣​គ្រាប់​យប់មិញ ខ្សែ​ប្រយុទ្ធ​ Depay​ ​ជិត​តាម​ទាន់​កំណត់​ត្រាស៊ុត​របស់ Ruud van Nistelrooy នៅ​ក្រុម​ជម្រើស​ជាតិ​ហើយ ដោយ​ Ruud van Nistelrooy​ រក​បាន​៣៥​ គ្រាប់​ស្រប​ពេល​ដែល​បច្ចុប្បន្ន​ Depay រក​បាន​៣៣​ គ្រាប់​​៕ ​​​​​​​​​​​​​​​​​​

ការ​ប្រកួត​ត្រង់​ចំណុច​សំខាន់​រវាង ហុល្លង់ និង​ ទួរគី

ការ​ប្រកួត​​ត្រង់​ចំណុច​សំខាន់​ៗ​រវាង ន័រវែស និង​ ហ្គីប្រាល់តា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់