• 2021-09-08 01:29:49
  • បាល់ទាត់

ទី​បំផុត បារាំង ​រក​ឃើញ​ជ័យជម្នះ​វិញ​ហើយ ​ក្រោយអន់ចិត្ត៥ប្រកួត

  • 2021-09-08 01:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​ស្គាល់​ជ័យជម្នះ​វិញ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ហ្វាំងឡង់​ក្នុង​លទ្ធផល ២-០ ​សម្រាប់​វគ្គ​ជម្រុះ World Cup 2022 ​នៅ​តំបន់​អឺរ៉ូប។

បារាំង​៥​ប្រកួត​ចុង​ក្រោយ​មិន​ស្គាល់​ឈ្នះ​សោះ ប៉ុន្តែ​នៅ​យប់មិញ​នេះ ​ពួកគេ​អាច​សម្រេច​គោលដៅ​ជ័យជម្នះ​បាន​វិញ​ហើយ។ ​ប្រកួត​ទល់​ក្រុម​ហ្វាំងឡង់ ​ខ្សែ​ប្រយុទ្ធ Antoine Griezmann ​ជា​អ្នក​រក​បាន​២គ្រាប់​ម្នាក់​ឯង​នៅ​នាទី​២៥​និង​៥៣។ ​មិន​ត្រឹម​តែ​កីឡាករ​របស់ AT Madrid ​នេះ​ទេ ដែល​លេង​ល្អ ​ខ្សែ​ប្រយុទ្ធ Karim Benzema ​ក៏​ឃើញ​ថា​មាន​ទម្រង់​លេង​ប្រសើរ​ឡើង​ផង​ដែរ។

​ជាមួយ​ការ​បន្ថែម​៣​ពិន្ទុ​នេះ​ទៀត ​បារាំង​នៅ​ឈរ​កំពូល​តារាង​ពូល D ​ដដែល​ដោយ​លេង​៦​ប្រកួត ​មាន​១២​ពិន្ទុ។ ​ក្រុម​លេខ​២ ​អ៊ុយក្រែន ​និង​លេខ​៣​ហ្វាំង​ឡង់​ទើប​មាន​៥​ពិន្ទុ​ទេ៕

ប្រភព៖ Dailymail យ៉ា ណុត

មតិយោបល់