- 2021-09-06 06:18:11
- បាល់ទះ
ស្មាត់៣រូបនេះលោកគ្រូ អ៊ូ សុផល ថាជាស្មាត់ឈ្លាសវៃក្នុងពេលបច្ចុប្បន្ន
- 2021-09-06 06:18:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់៣រូបនេះលោកគ្រូ អ៊ូ សុផល ថាជាស្មាត់ឈ្លាសវៃក្នុងពេលបច្ចុប្បន្ន
ចន្លោះមិនឃើញ
លោក អ៊ូ សុផល ជាអតីតកីឡាករជម្រើសជាតិបាល់ទះលើក្ដារកម្ពុជា ហើយបច្ចុប្បន្នជាគ្រូបង្វឹកក្លឹបបាល់ទះក្រសួងមហាផ្ទៃ។ មានបទពិសោធច្រើនក្នុងវិស័យមួយនេះ តើលោកយល់ឃើញថាអ្នកណាខ្លះជាស្មាត់ដែលមានភាពវ័យឆ្លាតទាំងការប្រកួតក្នុងនិងក្រៅផ្លូវការ?
បើតាមការយល់ឃើញរបស់គ្រូបង្វឹករូបនេះ ស្មាត់ដែលមានភាពឆ្លាតវ័យមានស្មាត់ស្ដាំ ទុយ កុសល ហៅយុនស្រែស្រែ របស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្មាត់ឆ្វេង ទុយ រាជ ហៅអធិរាជប្រអប់រាជ របស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស និងស្មាត់លេងក្រៅផ្លូវការ ម៉ាប់ ឆ្វេង ហៅសឺវីសឥតស្រមោលម៉ាប់ឆ្វេង។
លោកបានបន្ថែមថា ៖«ខ្ញុំឃើញនៅមានតិច ប៉ុន្តែខ្ញុំឃើញមានដូចជាពីរបីនាក់ដែលមានភាពវ័យឆ្លាត...នៅក្នុងនោះខ្ញុំឃើញមានយុនមួយស្មាត់យុន ទី២ស្មាត់រាជ ទី៣ខ្ញុំឃើញម៉ាប់ឆ្វេង...កម្ពស់គាត់មិនម៉ានទេ ប៉ុន្តែគាត់ឆ្លាត ពេលគាត់ឡើងផ្ដាច់ម្ដងៗ គឺគាត់មើលគ្រប់កាលៈទេសៈ បាល់នឹងយ៉ាងម៉េច ត្រូវវ៉ៃយ៉ាងម៉េច បាល់នឹងមានបាំងពិបាកវ៉ៃ គាត់ត្រូវវ៉ៃយ៉ាងម៉េច»។
លោកបានរៀបរាបទៀតថា ស្មាត់ដែលល្អជាស្មាត់យល់ពីបាល់ វ៉ៃផ្ដាច់និងកែបាល់បានគ្រប់កាលៈទេសៈ ពោលចេះវ៉ៃរកកន្លែងយកពិន្ទុ បើទោះបាល់នោះស្រាលធ្ងន់ក៏ដោយ ខណៈស្មាត់ដែលឡើងទៅគិតតែពីប្រើកម្លាំងខ្លាំងៗសំពងបាល់ មិនមែនជាស្មាត់ល្អឡើយ៕