• 2021-09-01 03:37:28
  • បាល់ទះ

កីឡាករបាល់ទាត់រូបណា ស្មាត់ធំ៣រូបនេះយកធ្វើ​ជា Idol?

  • 2021-09-01 03:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទុយ រាជ ជាកីឡាករបាល់ទះក្លឹបបញ្ជាការដ្ឋាន​អង្គរក្ស ជុក សោភា ជាកីឡាកររបស់ក្លឹបកងពលធំអន្តរាគមន៍លេខ៣ និង ផុល រតនៈ ជាកីឡាកររបស់ក្លឹបវិសាខា។ ពួកគេបានបង្កើតភាពល្បីល្បាញក្នុងវិស័យបាល់ទះ។ ចុះអ្នក​មាន​ដឹង​ទេ​ថាក្នុងបាល់ទាត់វិញ កីឡាករ​រូប​ណា​ដែល​ពួកគេយកធ្វើជា Idol?

អធិរាជប្រអប់រាជ និង ចាន់ វឌ្ឍនាកា

រាជ ហៅអធិរាជប្រអប់ស្រុកខ្មែរ យក ចាន់ វឌ្ឍនាកា ធ្វើជា Idol។ អ្នកកំពតរូបនេះប្រាប់ថា ៖«ខ្ញុំឃើញការលេងរបស់គាត់លេងហ្នឹង ហើយបើនិយាយពាក្យសាមញ្ញ គេហៅថាក្បាលម៉ាស៊ីនក្នុងក្រុម កាលណាមានគាត់ល្អមួយក្នុងក្រុម គឺទៅមុខហ្មង!»។

ឥន្ទ្រីពិឃាដឌូក និង កែវ សុខផេង

សោភា ហៅឥន្ទ្រីពិឃាដឌូក យក កែវ សុខផេង ធ្វើជា Idol។ អ្នកព្រៃវែងរូបនេះប្រាប់ថា ៖«គាត់លេងល្អ ហើយស្រលាញ់អត្តចរិតគាត់ស្លូតបូតមិនចេះឬកស្មឹងស្មែង គួរអោយគោរពស្រលាញ់»។

ផុល រតនៈ និង​ កែវ សុខផេង

ផុល រតនៈ យក កែវ សុខផេង ធ្វើជា Idol។ កីឡាករជំនាញដេញបាល់លឿនជម្រើសជាតិបាល់ទះលើក្ដាររូពនេះ ប្រាប់ថា ៖«ស្រលាញ់បងប្រុស កែវ សុខផេង ស្រលាញ់អត្តចរិតគាត់បង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់