• 2021-08-31 07:14:14
  • បាល់ទាត់

ខុម ហុង​ទ្រី ​ថា​ហាត់​បាល់​ទះ​មិន​ត្រឹម​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ក៏​អាច​​បំពេញ​ក្ដី​ស្រមៃ​​​​ចូល​ក្របខណ្ឌ​ប៉ូលីស

  • 2021-08-31 07:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់​ឆ្វេង​យុវជន​ទើប​១៧​ឆ្នាំ​ ខុម ហុង​​ទ្រី របស់​​ក្រសួង​​មហាផ្ទៃ ​បាន​រៀបរាប់​ពី​បំណង​​របស់​ខ្លួន​​ដែល​ជា​ក្ដី​ស្រមៃ​​គឺ​ចង់​ចូល​ក្របខណ្ឌ​ប៉ូលីស ។

​យុវជន​កើត​នៅ​ព្រែកព្នៅ​​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ចូល​ហាត់​បាល់ទះ​នៅ​ក្រសួង​មហាផ្ទៃ មិន​ត្រឹម​អាច​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​ប៉ុណ្ណោះ​ទេ។ បំណង​ចង់​ចូល​ហាត់​បាល់​នេះ​គឺ​ដើម្បី​អាច​សម្រេច​ក្ដី​ស្រមៃ​លេង​កីឡា​ដែល​ខ្លួន​ស្រលាញ់​ផង ហើយ​បាន​ចូល​ក្រនខណ្ឌ​ជា​មន្ត្រី​​​ប៉ូលីស​ថែម​ទៀត​។

​យុវជន​​កើត​ឆ្នាំ​២០០៤​​រូប​នេះ​​មិន​ទាន់​ទទួល​បាន​ក្របខណ្ឌ​ដូច​រៀមច្បង​នៅ​ឡើយ​ទេ ហើយ​គេ​គិត​ថា​បញ្ហា​គឺ​ដោយសារ​កូវីដ។ ខុម ហុង​ទ្រី បាន​បញ្ជាក់​ទៀត​ថា ទំនង​ជា​អាច​ឆ្នាំ​ក្រោយ​គេ​នឹង​ទទួល​បាន​​ក្របខណ្ឌ​ពេញ​លេញ​ហើយ​ ប្រសិន​បើ​កូវីដ​បាន​ធូរស្រាល។

​ខុម ហុង​ទ្រី​ ជា​យុវជន​ឆ្វេង​អនាគត​របស់​កម្ពុជា​មួយ​រូប ដែល​មាន​វ័យ​ត្រឹម​១៧​ឆ្នាំ​ តែ​គេ​មាន​កម្ពស់​​ខ្ពស់​ល្អ​ដល់​១,៨៨ម៉ែត្រ ដែល​កម្ពស់​នេះ​ពិត​ជា​ល្អ សម្រាប់​យុវជន​ទើប​១៧​ឆ្នាំ​ដូ​ច​គេ​។ យុវជន​ចូល​ហាត់​បាល់​នៅ​ឆ្នាំ​២០១៩ រូប​នេះ​បាន​ជាប់​ឈុត​ធំ​របស់​មហាផ្ទៃ​​កាល​ដើម​ឆ្នាំ​២០២១ ហើយ​បាន​ចេញ​ប្រលូក​​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​បាន​ខ្លះ​ៗ​​៕

​​

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់