• 2021-08-26 02:50:08
  • បាល់ទះ

អបអរសាទរ! ថ្ងៃ​នេះដាវញីឈ្មោល​ បើកសម្ពោធ​ន៍តារាង​បាល់​ទះ​​​ខ្លួននៅ​​ខេត្ត​មួយ​នេះ

  • 2021-08-26 02:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាប់​ឆ្វេង សុវណ្ណនាថ បាន​កសាង​​​កេរ្តិ៍ឈ្មោះ​​ល្បី​រន្ទឺ​នៅ​ក្នុង​ពិភព​បាល់​ទះ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ប៉ុន្តែ​ពួកគេ​មិន​ទាន់​មាន​តារាង​បាល់​ទះ​ផ្ទាល់​ខ្លួន​នៅ​ឡើយ។ យ៉ាង​ណា​មាន​ដំណឹង​ល្អ​មួយ​សម្រាប់​​អ្នក​គាំទ្រ​ក្រុម​ដាវ​ញី​ឈ្មោល គឺ​ថា​ថ្ងៃ​នេះ​​ពួកគេ​បើក​សម្ពោធន៍​តារាង​បាល់​ទះ​របស់​ពួកគេ ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡាមួយ​នេះ​​ឱ្យ​កាន់​តែ​រីកចម្រើន​​។

តារាង​បាល់ទះ​ដែល​មាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ​មាន​ឈ្មោះ​ថា «តារាង​បាល់​ទះ​ ដាវ​ញីឈ្មោល» មាន​ទី​តាំង​នៅ​ភូមិ​ព្រៃ​ក្រោយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី ធី ស្រី​តូច​ ប្រពន្ធ​របស់​សុវណ្ណនាថ ការ​បើក​សម្ពោធន៍​នេះ​មិន​មាន​អ្នក​ចូល​រួម​ណា​ ក្រៅ​ពី​សាច់​ញាតិ​ក្រុម​គ្រួសារ​ខ្លួន​ឡើយ ពោល​មិន​ដល់​១០​នាក់​ផង។ ការណ៍​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​គោរព​តាម​​វិធាន​ការ​​របស់​ក្រសួង​សុខាភិបាល និង​៣កុំ​៣​ការពារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់