• 2021-08-25 14:18:44
  • បាល់ទាត់

ល្ហិចល្ហៀង​ថា​ Chelsea បដិសេធ​មិន​ទិញ​ Haaland វិញ​ក្រោយ​ទារ​ថ្លៃ​ពលកម្ម​ជិត​ ៦០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

  • 2021-08-25 14:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea បាន​បដិសេធ​ដក​សំណើ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Erling Haaland ពី​ក្លឹប​ Borussia Dortmundវិញ​កាល​ពី​មុន​រដូវកាល​ថ្មី​ឆ្នាំ​២០២១/២២នេះ​ចាប់​ផ្ដើម​ ក្រោយ​លោក​ Mino Raiola ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ​រូប​នេះ​បាន​ទារ​ក្លឹប​ឲ្យ​ថ្លៃ​ពលកម្ម​ជាង​​ ៥៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BILD នៅ​ក្នុង​ថ្ងៃ​នេះ​។

មិន​តែ​ប៉ុណ្ណោះ​កំពូល​ភ្នាក់ងារ​កីឡាករ​រូប​នេះ​ក៏​បាន​ទារ​ថ្លៃ​សម្រប​សម្រួល​ជាង​ជាង​ ៤៧​លាន​ដុល្លារ​ ក៏​ដូច​ជា​ប្រាក់ខែផង​ដែរ​ ក្នុង​ការ​រៀបចំ​ធ្វើ​ឲ្យ​ Haaland មក​ក្លឹប​អង់គ្លេស​ខាង​លើ​ក្នុង​កុងត្រា​រយៈ​ពេល​ ៥ឆ្នាំ​នេះ​ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ​ត្រូវ​ចំណាយ​សរុប​រហូត​ជាង​ ៣៧៧លាន​ដុល្លារ​ឯណោះ​ក្នុងរយៈពេលទាំង​នោះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្រោយ​ពី​ត្រូវ​ចំណាយ​លុយ​យ៉ាង​សន្ធឹកសន្ធាប់​បែប​នេះ​ Chelsea ក៏​សម្រេច​បដិសេធ​ដក​សំណើ​ទិញ​យក​ Haaland នេះ​ដោយ​សម្រេច​ទិញ​យក​ Lukaku ពី​ Inter Milan ដែល​ចំណាយ​លុយ​ត្រឹម​ជាង​ ១៣៥​លាន​ដុល្លារ​ និង​ចំណាយលុយតិចក្នុងថ្លៃពលកម្មវិញ​។

យ៉ាង​ណា​ក្ដី​ទាក់ទង​នឹង​ការ​ចង់​បាន​ Haaland នេះ​ BVB ធ្លាប់​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ពួក​គេ​នឹង​មិន​លក់​ Haaland ទេ​ទោះ​ជា​មាន​ក្លឹប​ធំៗ​មក​ទាក់​ទង​ចង់​បាន​យ៉ាង​ណា​ក៏​ដោយ​៕

ប្រភព៖ Dailymail | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់