• 2021-08-25 07:05:13
  • ប្រដាល់

បង្ហាញ​៤​ចំណុច​ខ្លាំង​របស់​ Sitthichai និង Tawanchai ​​​មុន​ជួប​គ្នាថ្ងៃ​សុក្រ​នេះ

  • 2021-08-25 07:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​មួយ​ថៃ​លេច​ធ្លោ​ពីរ​រូប​គឺ Tawanchai PK.Saenchai Muaythaigym និង Sitthichai “Killer Kid” Sitsongpeenong ​ឡើង​ប៉ះ​គ្នា​ក្នុង​នាម​គូ​ឯក ONE: BATTLEGROUND III ​​ក្នុង​ការ​ប្រកួត​មួយ​ថៃ​ទម្ងន់​ featherweight ​នៅ​ថ្ងៃ​សុក្រ​ទី ២៧ សីហា ​ពី​កីឡដ្ឋាន​ Indoor Singapore Stadium។

បើ​សិន​ Tawanchai ​ឈ្នះ​ការ​ប្រកួត​នេះ គេ​​អាច​នឹង​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​មួយ​ថៃ​​ពិភព​លោក​ ONE Bantamweight ​ពី  Nong-O Gaiyanghadao បាន។ ប៉ុន្តែ ​បើ​សិន​ Sitthichai ​ឈ្នះ​វិញ ​គេ​ក៏​អាច​ដណ្ដើម​បាន​ឱកាស​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​  គេ​​ក៏​អាច​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ ONE Featherweight  ពី Petchmorakot Petchyindee Academy ផង​ដែរ។​

​Tawanchai ​មិន​ដែល​ប្រកួត​ក្នុង​ទម្ងន់​ featherweight ​នោះ​ឡើយ។ ចំណែក Sitthichai ​មិន​ដែល​ប្រកួត​មួយ​ថៃ​ជិត ៦ ឆ្នាំ​មក​ហើយ។ សូម​តាម​ដាន​ចំណុច​ទាំង ៤ ខាង​ក្រោម​​ដែល​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​រៀង​ៗ​ខ្លួន។

១. Tawanchai មាន​ជំនាញ​ធាក់​ទប់

​នៅ​ពេល​គូ​ប្រកួត​ដើរ​ចូល  Tawanchai មាន​ជំនាញ​ធាក់​ទប់​ការពារ​ខ្លួន​ដ៏​មាន​ប្រសិទ្ធភាព។ កីឡាករ​ថៃ​រូប​នេះ​អាច​លើក​ជើង​រហ័ស​ទាត់​ចំ​កណ្ដាល​ពោះ​តែ​ម្ដង និង​អាច​ធាក់​ឲ្យ​គូ​ប្រកួត​ធ្លាក់​ទៅ​ក្បែរ​រេញ​គ្រប់​ពេល​វេលា ដើម្បី​ឈាន​ទៅ​វ៉ៃ​ផ្ដាច់ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​គូ​ប្រកួត​បាត់​បង់​លំនឹង​ផង​ដែរ។ ពេល​គូ​បដិបក្ខ​ចូល​វាយ​លុក​  សិស្ស​គុន​ក្លិប​ PK.Saenchai Muaythaigym ​ប្រើ​ស្នៀត​នេះ​ជា​រឿយៗ។  គេ​រំពឹង​ថា Tawanchai ​នឹង​ប្រើ​ក្បាច់​ទាំង​នេះ​លើ​ Sitthichai ​ដែល​ព្យាយាម​វ៉ៃ​ចេញ​កណ្ដាប់​ញាប់​ៗ​ស្មេរ​នោះ។

២ Sitthichai មាន​កណ្ដាប់​ដៃ​ខ្លាំង​ល្អ

តារា​មួយ​ថៃ​ភាគ​ច្រើន​អភិវឌ្ឍ​ជំនាញ​ទាត់, ជង្គង់, កែង,  និង​ការ​ចាប់​អុក។  ប៉ុន្តែ Sitthichai បាន​​ចំណាយ​ពេល ៧ ឆ្នាំ​ក្នុងការ​ប្រកួតឃីកបុកសីង​ ​គេ​ផ្ដោត​​លើ​កណ្ដាប់​ដៃ​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត​ក្នុង​មួយ​ថៃ។

កីឡាករ​ជំនាញ​ឆ្វេង​រូប​នេះ ក៏​ខ្លាំង​ខាង​ក្បាច់​ខាវ​ស្ដាំ​ផង​ដែរ ​ហើយ ​គេ​ប្រើ​កណ្ដាប់​ដៃ​ខាវ​​ញាប់​ៗ​មួយ​ពីរ​ល្អ​ណាស់។  មិន​ធម្មតា​ទេ​ Sitthichai ​ធ្លាប់​បញ្ចប់​​ Superbon ​ត្រឹម​ទឹក​ទី ២ កាល ​ឆ្នាំ ២០១៦​ ម្ដង​រួច​ហើយ។

៣ Tawanchai មាន​ជំនាញ​ដ៏​គ្រោះ​ថ្នាក់​ក្នុង​ការ​ប្រកួត​ចេញ​ពី​ឆ្វេង

Tawanchai មាន​ជំនាញ​ទាត់​ផ្ទប់​​ជា​ក្បាច់​មួយ​ក្នុង​ចំណោម​ក្បាច់​ទាំង​ឡាយ។  ហើយ ការ​ទាត់​ឆ្វេង​ខ្ពស់, ​កណ្ដាប់​ដៃ​ឆ្វេង, និង កែង​ឆ្វេង  គឺ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់។ ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​ Tawanchai នៅ​ ONE Championship ​ទល់​នឹង​ Sean “Clubber” Clancy​ នា​សង្វៀន ONE: DANGAL បាន​ឃើញ​អំពី​ការ​ប្រយុទ្ធ​លើ​កីឡាករ​អៀឡង់​ពី​ឆ្វេង​បាន​​យ៉ាង​ល្អ។  ​គេ​វ៉ៃ​ស្រោច​លើ​ “Clubber” ជា​មួយ​កណ្ដាប់​ដៃ និង ការ​ទាត់​ខ្ពស់​​ដើម្បី​​យក​ឈ្នះ​នៅ​ទឹក​ទី៣។

៤ Sitthichai ពូកែ​ជង្គង់​ឆ្វេង

“Killer Kid” បាន​ប្រកួត​ក្នុងក្បាច់​គុន​ឃីកបុកសីង​រយៈ​ពេល ៧ ឆ្នាំ មក​ហើយ ប៉ុន្តែ ​ក៏​មិន​ភ្លេច​អំពី​មួយ​ថៃ​ដែរ និង​អាច​​ចូល​វ៉ៃ​ជង្គង់​ឆ្វេង​បាន​យ៉ាង​ល្អ។ សិស្ស​មក​ពី​ក្លិប Sitsongpeenong ​ឈរ​ប្រើ​ជង្គង់​ឆ្វេង​ដ៏​មាន​ប្រសិទ្ធភាព។  គេ​បាន​បញ្ចប់​​បាន​បញ្ចប់​អ្នក​លេង​ឃីកបុកសីង​ពិភព​លោក​  Davit Kiria យ៉ាង​ល្អ។

Tawanchai មិន​ភ័យ​ចំពោះ​ Sitthichai ឬ ការ​ចូល​ចាប់​អុក​នោះ​ឡើយ។  “Killer Kid” ​​មាន​​ស្នៀត​វ៉ៃ​ជង្គង់​កម្រិត​ខ្ពស់ ដែល​ធ្វើ​ឲ្យ​​ទទួល​ជ័យជម្នះ​ជា​រឿយៗ។ Sitthichai នឹង​​ចេញ​ស្នៀត​នេះ​ដាក់​ Tawanchai ​នៅ​ពេល​ចូល​ទៅ​កៀក។ តើ​ជើង​ខ្លាំង​មួយ​ថៃ​ទាំង​ពីរ​មួយ​ណា​ទទួល​ជ័យជម្នះ?

ដោយ៖ ស៊ីធី

មតិយោបល់