• 2021-08-25 01:59:20
  • បាល់ទះ

យុន រំលឹក​​ប្រាប់​អ្នក​គាំទ្រ​ជុំ​វិញ​ជំនួប​៣​ស្មើ​ទល់​ឌូក ក្ដូ និង ម៉ាប់​ឆ្វេង

  • 2021-08-25 01:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ស្ដាំ​មក​ពី​ខេត្ត​កំពត​ យុន ស្រែ​ស្រែ​បាន​និយាយ​ក្នុង Live ម្សិលមិញ​ថា គូ​ដែល​គេ​ណាត់​បបួល​លេង​៣​ស្មើដែល​ខាង យុន មាន វ៉ា និង រាជ ស្រប​ពេល​ ឌូក ​ក្ដូ និង​​ ម៉ាប់​ឆ្វេង ​នោះ​មិន​ទាន់​ដឹង​ថា ពេល​​ណា​លេង​ទេ​។

កាល​ពី​ពេល​កន្លង​ទៅ​ខាង​ ឌូក ធ្លាប់​បាន​និយាយ​ថា គូ​ខាង​លើ​នឹង​លេង​នៅ​​ពេល​ស្ងប់​កូវីដ​បន្តិច។ ប៉ុន្តែ​ម្សិលមិញ​នេះ​ យុន បាន​ឆ្លើយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា គូ​នោះ​មិន​ទាន់​ដឹង​ទេ ព្រោះ​ថា​គេ​ណាត់​ថា​លេង​ហើយ​ស្ងាត់​ឈឹង​ សម្រាប់​គេ​ចាំ​តែ​លេង​ប៉ុណ្ណោះ​។ ​យុន​បញ្ជាក់​ទៀត​​ថា​កន្លង​មក​គូ​ចាប់​ចោល​ចាប់​ចោល​ច្រើន​ដង​ហើយ ​ប៉ុន្តែ​លើក​នេះ​ក៏​អាច​ជា​ចាប់​ចោល​ដូច​គ្នា​ក៏​ថា​បាន​។

​​រំលឹក​ថា ​គូ​ខាង​​យុន វ៉ា និង​រាជ នេះ​ពិបាក​រក​គូ​លេង​ណាស់​សម្រាប់​៣​ស្មើ​ ។ ដូច​ដែល​ប្រិយមិត្ត​ឃើញ​ស្រាប់​ថា បី​នាក់នេះ​ឈរ​ចាប់​​បី​វ៉ៃ​កើត​ទាំង​​បី​ហើយ​បាំង​វិញ វ៉ា និង​រាជ ​​ចាប់​ដៃ​​គ្នា​នេះ​ដៃ​គូ​ពិបាក​វ៉ៃ​ណាស់​ ព្រោះ​ពីរ​នាក់​នេះ​ជំនាញ​តែ​ម្ដង​ក្នុង​ការ​ធ្វើ​រនាំង។ បើ​និយាយ​ពី​សេ​វា​វិញ​ យុន ពេល​នេះ​ចោះ​រក​ចន្លោះ​ច្បាស់​ហើយ​ធ្ងន់​ទៀត​​ដូច្នេះ​ទើប​​ពិបាក​រក​ដៃ​គូ​លេង​ ចំណុច​ដែល​ពិសេស​មិន​អាច​មើល​រំលង​បាន​គឺ​បី​នាក់​យុន​ វ៉ា និង​រាជ នេះ​លេង​ស៊ី​ចង្វាន់​គ្នា​មែនទែន​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់