• 2021-08-19 01:44:19
  • បាល់ទាត់

Lukaku យល់​ព្រម​ពាក់​លេខ​ក្ដៅ លេខ៩​នៅ Chelsea ដោយ​មិន​ញញើត

  • 2021-08-19 01:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku នឹង​ពាក​លេខ​៩ ដែល​ជា​លេខ​ក្ដៅ​ក្នុង​ក្លឹប​ Chelsea បន្ទាប់​ពី​ក្លាយ​ជា​កីឡាករ​ផ្លូវការ​របស់​ក្លឹប ហើយ​គេ​ចង់​បង្ហាញ​ខ្លួន​លេង​ឆាប់​ៗ។

កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​៩៧,៥​លាន​ផោន ផ្លាស់​ពី​ក្លឹប Inter Milan ត្រូវ​បាន​ក្លឹប​ទុក​ចិត្ត​ឲ្យ​លេខ​៩ ដែល​​អតីត​កីឡាករ​​មុន​​ៗ​ដូច​ជា Hasselbaink និង Gianluca Vialli ​​ធ្លាប់​ពាក់​ជោគជ័យ។

ប៉ុន្តែ​លេខ​មួយ​នេះ​​បាន​ក្លាយ​ជា​លេខ​ក្ដៅ​នៅ​រយៈ​កាល​ចុងក្រោយ ដោយ​ខ្សែ​ប្រយុទ្ធ​មួយ​ចំនួន​ដូច​ជា Fernando Torres, Crespo, Alvaro Morata និង Gonzalo Higuain ទទួល​យក​វា​​ហើយ​មិន​ជោគជ័យ​ជាមួយ​ក្លឹប។

ក្នុង​សន្និសីទកាសែត​​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​និយាយ​ថា គេ​ទទួល​​បាន​លេខ​៩ និង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​សំណាង​​ដែល​បាន​មក​ដល់​ក្នុង​ពេល​នេះ។ វា​ពិត​ជា​ល្អ​ដែល​បាន​ត្រឡប់​មក​វិញ។ ជា​កីឡាករ​បាល់ទាត់​ម្នាក់​ អ្នក​ត្រូវ​តែ​ប្រយុទ្ធ​ដើម្បី​សម្រេច​គោលដៅ​សុបិន្ត​របស់​អ្នក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់