• 2021-08-18 01:52:27
  • បាល់ទាត់

Ancelotti ​ថា Real Madrid ​មិន​មាន​បំណង​យក Ronaldo ​មក​វិញ​ទេ​

  • 2021-08-18 01:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ក្រុម​ការងារ​របស់​លោក​មិន​មាន​បំណង​ក្នុង​ការ​ចុះ​កុងត្រា​យក Cristiano Ronaldo ​ត្រលប់​មក​វិញ​នោះ​ទេ។

​Ronaldo ​បាន​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្លួន​នៅ Juventus ​ហើយ ខណៈ​ដែល​ពេល​នេះ​មាន​ដំណឹង​ជា​ច្រើន​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​កំពុង​រក​ច្រក​ចេញ ព្រោះ​លែង​ចង់​លេង​នៅ Serie A ​ទៀត។ ដោយ​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​ទាំង​នោះ​ក៏​មាន​ទាក់ទង​ជាមួយ​ក្រុម Real Madrid ​ដែរ ដែល​ជា​ក្លឹប Ronaldo ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​នៅ​ទី​នោះ។

​ដើម្បី​កុំ​ឱ្យ​មាន​ការ​សង្ស័យ​ច្រើន ​លោក Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​ចេញ​មុខ​មក​ច្រាន​ចោល​ដំណឹង​ទាំង​អស់​នោះ។ ដោយ​លោក​បាន​និយាយ​ថា​៖ “Cristiano ​គឺ​ជា​វីរបុរស​របស់​ក្រុម Real Madrid ​ហើយ​គាត់​តែងតែ​មាន​ការ​ស្រលាញ់​និង​គោរព​ពី​ខ្ញុំ។ ​ខ្ញុំ​មិន​មែល​ចង់​ចុះ​កុងត្រា​យក​គាត់​មក​វិញ​ទេ។ យើង​កំពុង​សម្លឹក​ទៅ​មុខ​ជា​និច្ច”៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់