• 2021-08-17 11:44:57
  • បាល់ទាត់

Lukakuអះអាង​ថា ខ្លួន​ជា​មេដឹកនាំ​មួយ​រូប ក្រោយ​ផ្លាស់​ទៅ​កាន់​ Chelsea

  • 2021-08-17 11:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku បាន​និយាយ​ប្រាប់​គេហទំព័រ Chelsea ថា ខ្លួន​ជា​មេដឹកនាំ​មួយ​រូប បន្ទាប់​ពី​ត្រលប់​មក​កាន់​ក្លឹប​នៅ​រាជធានី​ឡុងដុង​វិញ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ខ្ញុំ​ជា​មេដឹកនាំ​មួយ​រូប តែ​ខ្ញុំ​ក៏​ជា​មនុស្ស ដែល​ធានា​ឱ្យ​មនុស្ស​គ្រប់គ្នា​ស្រណុក​ចិត្ត​នឹង​គ្នា ហើយ​មាន​ភាព​ជឿជាក់។ នេះ​ជា​វិធីសាស្ត្រ​ដែល​ខ្ញុំ​ដឹកនាំ​ នៅ​ពេល​ដែល​ខ្ញុំ​នៅ Inter Milan និង​នៅ​ពេល​ធ្វើ​ជា​ប្រធាន​ក្រុម​នៅ​ក្រុមជម្រើសជាតិ​បែលហ្សិក " ។

បន្ថែម​ពី​លើ​នេះ​ទៀត កីឡាករ​រូប​នេះ​បាន​ប្រាប់​ខាង​គេហទំព័រ Chelsea ថា លោក Thomas Tuchel ដែល​ជា​គ្រូ​បង្គោល​របស់​ក្លឹប​តោខៀវ ក៏​ចង់​ឱ្យ​រូប​គេ​ក្លាយ​ជា​មេដឹកនាំ​មួយ​រូប​សម្រាប់​ក្រុម​ផង​ដែរ។

Lukaku ពេល​នេះ​មាន​អាយុ ២៨ឆ្នាំ​ហើយ។ កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ពេល​លេង​ឱ្យ​ក្លឹប​អ៊ីតាលី Inter Milan ដោយ​រក​បាន ៦៤គ្រាប់ ក្នុង​ ៩៥ប្រកួត៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់