• 2021-08-12 04:05:36
  • ប្រដាល់

ស៊ើប​ពី​ប្រវត្តិ​ដៃ​គូ​ថ្មី​របស់ Pacquiao និង​ស្នៀត​ប្រយុទ្ធលើ​សង្វៀន​ថា​ល្អ​កម្រិត​ណា?

  • 2021-08-12 04:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុយបា Yordenis Ugas នឹង​ចូល​ខ្លួន​មក​ជំនួស Errol Spence ប្រកួត​ជាមួយ Manny Pacquiao នៅ​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០២១​ខាង​មុខ។

តាម​ការ​រៀបចំ Spence ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Welterweight ស្ថាប័ន WBC និង IBF ទល់​នឹង Pacquiao។ ប៉ុន្តែ​ដោយ​សារ​ Spence មាន​បញ្ហា​របួស​ភ្នែក​​ត្រូវ​វះ​កាត់​បន្ទាន់ ទើប​សម្រេច​ចិត្ត​ដក​ខ្លួន​មិន​ប្រកួត​ ជំនួវ​វិញ​ដោយ Yordenis។

តើ Yordenis មាន​ប្រវត្តិ​ប្រកួត​បែប​ណា?

Yordenis បច្ចុប្បន្ន​​មាន​វ័យ​៣៥​ឆ្នាំ កម្ពស់​១,៧៥​ម៉ែត្រ ធ្លាប់​ជា​អតីត​ជម្រើស​ជាតិ​របស់​គុយបា។ គេ​ធ្លាប់យក​បាន​មេដាយ​សំរឹទ្ធិ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ប៉េកាំង​ ឆ្នាំ​២០០៨ និង​ឈ្នះ​មេដាយ​មាស​៣​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​៣​ផ្សេង​គ្នា​រួម​មាន World Championships, Central American and Caribbean Games និង Pan American Games។

កីឡាករ​ដែល​​ជំនាញ​ដៃ​ស្ដាំ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៣០​ដង​ឈ្នះ​២៦​ដង ចាញ់​៤​ដង និង​​ផ្ដួល​ដៃ​គូ​បោះបង់​ការ​ប្រកួត​១២​ដង។ ​​ ស្ថិតិ​ពិសេស នៅ​១២​ប្រកួត​ចុងក្រោយ Yordenis ចាញ់​តែ​ម្ដង​គត់ ក្រោម​ថ្វី​ដៃ​កីឡាករ​អាមេរិក Shawn Porter កាល​ពី​ឆ្នាំ​២០១៩។

រូប​គេ​ដណ្ដើម​បាន​ខ្សែ​ក្រវាត​ WBA ប្រភេទ​ទម្ងន់ Welterweight កាល​ពី​ខែ កញ្ញា ឆ្នាំ ២០២០ ក្រោយ​យក​ឈ្នះ​កីឡាករ​អាមេរិក Abel Ramos។ ជួប​គ្នា​ជាមួយ Pacquiao គឺ​ជា​ការ​​ចេញ​មក​ការពារ​ខ្សែ​ក្រវាត់​ជា​លើក​ដំបូង​សម្រាប់ Yordenis៕ ​

ខាង​ក្រោម​ជា​វីដេអូ​ប្រកួត​របស់ Yordenis

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់