• 2021-08-11 03:35:57
  • ប្រដាល់

ផ្លូវការ! Spence ដក​ខ្លួន​ប្រកួត​ជាមួយ Pacquiao ជំនួស​ដោយ​ដៃ​គូ​ថ្មី​វិញ

  • 2021-08-11 03:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Errol Spence បាន​ដក​ខ្លួន​​ចេញ​ពី​ការ​ប្រកួត​ជាមួយ Manny Pacquiao ដោយ​សារ​តែ​មាន​បញ្ហា​របួស​ភ្នែក ហើយ​ត្រូវ​ធ្វើ​ការ​វះ​កាត់​ជា​បន្ទាន់។

តាម​គម្រោង Spence ត្រូវ​ចេញ​មក​ការពារ​ខ្សែក្រវាត WBC និង IBF​ ប្រភេទ​ទម្ងន់ Welterweight របស់​ខ្លួន​ទល់​នឹង​ Pacquiao នៅ​ថ្ងៃ​ទី ២១ ខែ សីហា​ខាង​មុខ​នេះ។ ប៉ុន្តែ​ថ្មី​ៗ​នេះ កីឡាករ​អាមេរិកបាន​ប្រកាស​ព័ត៌មាន​ពី​បញ្ហា​របួស​​ភ្នែក​ ដោយ​គ្រូ​ពេទ្យ​បដិសេធ​មិន​ឲ្យ​គេ​ប្រកួត​ឡើយ។

កីឡាករ​គុយបា​​វ័យ​៣៥​ឆ្នាំ Yordenis Ugas នឹង​ត្រូវ​ចូល​ខ្លួន​ប្រកួស​ជំនួស Spence ហើយ​ត្រូវ​ការពារ​ខ្សែក្រវាត់ WBA ដែល​កំពុង​ស្ពាយ។ ជំនួប​នេះ​នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២១ ខែ សីហា​ដដែល​ គ្មាន​ការ​ផ្លាស់​ប្ដូរ​ថ្ងៃ​ឡើយ។

កីឡាករ Yordenis Ugas

“ខ្ញុំ​ពិត​ជា​ខកចិត្ត​ខ្លាំង​ណាស់ ដែល​ខ្ញុំ​មិន​អាច​ប្រកួត​ជាមួយ Pacquiao នៅ​ថ្ងៃ​២១ ខែ សីហា។ គ្រូពេទ្យ​​បាន​រក​ឃើញ​ដំណក់​ទឹក​ភ្នែក​នៅ​ក្នុង​ភ្នែក​ខាង​ឆ្វេង​របស់​ខ្ញុំ​ ហើយ​ប្រាប់​ថា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​វះ​កាត់ ដែល​ជា​ហេតុផល​​ខ្ញុំ​មិន​អាច​ប្រកួត​បាន”។ សម្ដី Spence៕

ងាក​មក​មើល​កំណត់ត្រា​ប្រកួត​របស់ Yordenis Ugas បន្តិច ធ្លាប់​វាយ​បាន​៣០​ដង​​ឈ្នះ​២៦​ដង ចាញ់​តែ​៤​ដង​ប៉ុណ្ណោះ។ ១២​ប្រកួត​ចុងក្រោយ​ គេ​ចាញ់​តេ​ម្ដង​គត់ ក្រោម​កណ្ដាប់​ដៃ​របស់​កីឡាករ​អាមេរិក Shawn Porter កាល​ពី​ខែ មីនា ឆ្នាំ ២០១៩៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់