• 2021-08-09 02:38:38
  • បាល់ទាត់

Pique ថា Messi ចេញ​នឹង​​ប៉ះ​ពាល់​អារម្មណ៍​កីឡាករ​មួយ​ចំនួន ហើយ Barca នឹង​មិន​ដូច​មុន​ឡើយ

  • 2021-08-09 02:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​កាពារ Gerard Pique បាន​លើក​ឡើង​ថា ការ​ចាកចេញ​​របស់ Lionel Messi ពី​ក្លឹប Barcelona មាន​ន័យ​ថា ក្រុម​នឹង​​មិន​ផ្ដល់​ការ​លេង​ល្អ​​ដល់​កម្រិត​ដូច​មុន​ឡើយ។

Pique ជឿជាក់​ថា អវត្តមាន​របស់ Messi នឹង​​ប៉ះ​ទង្គិច​ដល់​អារម្មណ៍​កីឡាករ​​ក្នុង​ក្រុម។ ហើយ​ពិត​ណាស់​កីឡាករ​​​ជា​ច្រើន​បាន​ស្ដាយ​ពេល​ដែល​កីឡាករ​សំខាន់​របស់​ក្រុម​ចាកចេញ។

និយាយ​ក្រោយ Barcelona យក​ឈ្នះ Juventus ៣-០ Pique លើក​ឡើង​ថា ក្រុម​របស់​ខ្លួន​នឹង​មិន​ដូច​មុន​ ដែល​ពោពេញ​ដោយ​ទេពកោសល្យ​​និង​វេទមន្ត ពេល​ដែល​កីឡាករ​ល្អ​ជាង​គេ​ចាកចេញ។ ត្បិត​តែ​បាត់​​ខ្សែ​ប្រយុទ្ធ​សំខាន់ ដែល​តែងតែ​រក​គ្រាប់​បាល់ និង​បញ្ជូន​ តែ​ក្រុម​ទាំង​មូល​ត្រូវ​តែ​បន្ត​ប្រកួតប្រជែង។

Messi បាន​ចំណាយ​ពេល​ដល់​ទៅ​២១​ឆ្នាំ​ស្នាក់​នៅ​ជាមួយ Barcelona ប៉ុន្តែ​ត្រូវចាកចេញ​ត្រឹម​មួយ​ប្រប្រិចភ្នែក។ ការ​ចរចា​រវាង Barca ជាមួយ Messi លើ​កុងត្រា​ថ្មី​បាន​យល់ព្រម​គ្នា​អស់​ហើយ។ ប៉ុន្តែ​ដោយ​សារ​ច្បាប់​របស់ La Liga ទើប​ភាគី​ទាំង​ពី​មិន​អាច​​ធ្វើ​កុងត្រា​ជាមួយ​គ្នា​បាន៕ ​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់