- 2021-07-30 02:37:55
- បាល់ទះ
អ្នកណាខ្លះហ៊ាន? គីឡូប្រកាស២ស្មើស្រុកខ្មែរ កម្ពស់១,៧០ម៉ែត្រចុះ
- 2021-07-30 02:37:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាខ្លះហ៊ាន? គីឡូប្រកាស២ស្មើស្រុកខ្មែរ កម្ពស់១,៧០ម៉ែត្រចុះ
ចន្លោះមិនឃើញ
ថ្មីៗនេះស្មាត់ឡាស្ទឹងត្រែងបានបង្កឱ្យមានការភ្ញាក់ផ្អើល ដោយរូបគេប្រកាសរកគូលេងបាល់ទះ២ស្មើស្រុកខ្មែរ ក្នុងលក្ខខណ្ឌកម្ពស់១,៧០ម៉ែត្រចុះក្រោម។
បើតាមគណនីហ្វេសប៊ុករបស់ស្មាត់រូបនេះ ក្រោយប្រកាសបានពីរថ្ងៃក៏មានអ្នកទទួលសំណើរនេះ ពួកគេនោះគឺស្មាត់ក្ដូកំពត និងខ្លាចាស់ភាកំពង់សោម។ ពួកគេអាចនឹងលេងនៅទឹកដីប៉ោយប៉ែត ខណៈក្រុមទាំងពីរកំពុងចរចាថ្ងៃប្រកួត ហើយបើតាមប្រភពគួរឱ្យទុកចិត្តមួយ ការប្រកួតអាចនឹងធ្វើឡើងក្នុងសប្ដាហ៍នេះឬសប្ដាហ៍ក្រោយ។
ឡាស្ទឹងត្រែងបានសរសេរលើហ្វេសប៊ុកខ្លួនថា ៖«ក្រោយពីរថ្ងៃដែលខ្ញុំបានប្រកាស២ស្មើកម្ពស់ 1.70m ឬ 170cm ឥឡូវក៏មានអ្នកទទួលសំណើរហើយពីស្មាត់ក្ដូរកំពត និងបងភា នៅទឹកដី (ប៉ោយប៉ែត) កំពុងចរចាថ្ងៃលេង សូមអរគុណ»។
ក្រោយពីសំណើរត្រូវស្មាត់ក្ដូទទួលហើយនោះ ចាំមើលថាតើអ្នកណាអាចនឹងប្រកួតជាមួយស្មាត់ឡាទៀត។ បើតាមហ្វេសប៊ុករបស់ស្មាត់ដដែលនេះ ការប្រកាសលេង២ស្មើ ក៏ដោយសារលេង៣ស្មើចេះតែចាញ់ ហើយគេចង់ប្ដូររសជាតិថ្មីម្ដង។ គួរបញ្ជាក់ថាអេគីប២របស់ស្មាត់ឡា មានស្មាត់ឡានិងវីដប៉ះសេ៕