• 2021-07-29 02:10:53
  • បាល់ទះ

នេះ​ជា​តិកនិក​ហាត់​ទះ​វាយ​សេវា​ឲ្យ​បាន​ច្បាស់​ដែល​បង្ហាញ​ដោយ​​​ ម៉ាប់​ឆ្វេង

  • 2021-07-29 02:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ផ្លែ​សេវា​ច្បាស់​នៅ​ស្រុក​ខ្មែរ​ ម៉ាប់​ឆ្វេង​ គឺ​​ត្រូវ​បាន​មហា​ជន​ដឹង​យ៉ាង​ច្បាស់​​ពី​ជំនាញ​ចោះសេវារាល់​ពេល​ប្រកួត​​ម្ដង​ៗ​ក្នុង​ការ​​ជំនួប​មិត្តភាព​ក្រៅ​ផ្លូវ​ការ​នៅ​តាម​តារាង​​នានា​​។ បន្ទាប់ពី​ឃើញ​ការ​​ទះ​សេវា​ច្បាស់​យ៉ាង​នេះ​តើ​ប្រិយមិត្ត​បាន​ដឹង​​​ទេ​ថា​តើ​អ្នក​កំពត​រូប​នេះ​ហាត់​រៀន​បែបណា​ទើប​អាច​មាន​ជំនាញ​យ៉ាង​នេះ?​

​​អ្នក​លេង​ផ្លែ​សេវា​ម្នាក់​នេះ​​បាន​​ហាត់​ទះ​​វាយ​សេវា​ជា​មួយ​ការ​​ទះ​តម្រង់​ទៅ​កាន់​ដប​ទឹក​សុទ្ធ​ ដែល​មើល​ទៅ​ពិត​ជា​មិន​ងាយ​ស្រួ​ល​ធ្វើ​បាន​ឡើយ ប៉ុន្តែ​ម៉ាប់​ឆ្វេង​អាច​ទះ​បាន​ចំគោលដៅ​​។ និយាយ​ទៅ​សម្រាប់​អ្នក​ចង់​ហាត់​រៀន​​ទះ​​វាយ​សេវា​ច្បាស់​​បែប​នេះ​​​អាច​យក​ទៅ​សាក​ធ្វើ​បាន​ ដែល​​នឹង​អាច​ឲ្យ​កម្រិត​សមត្ថភាព​របស់​ប្រិយមិត្ត​មាន​ការ​កើន​ឡើង​។

​តោះ!​ចង់​ដឹង​​ការ​ហាត់​រៀន​នេះ​បែបណា​សូម​មើល​វីដេអូ​ខាង​ក្រោម​​ដែល​ផ្ដល់​ឲ្យ​មក​កាន់​ Sabay ដោយ​លោក ម៉េង​លី ៖ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់