• 2021-07-28 07:31:12
  • ព័ត៌មាន

បញ្ហា Stress ​ពេក ​Simone Biles ​កំពូល​កីឡា​ការិនី​កាយ​សម្ព័ន្ធ​អាមេរិក ​ដក​ខ្លួន​គ្រប់​វិញ្ញាសា

  • 2021-07-28 07:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រប់​គ្នា​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​មែនទែន​នៅ​ពេល​ដែល​កីឡា​ការិនី​អាមេរិក Simone Biles ​បាន​ប្រកាស​ដក​ខ្លួន​ពី​ការ​ប្រកួត​កាយ​សម្ព័ន្ធ​ជុំ​ចុង​ក្រោយ​ទាំង​អស់​របស់​ខ្លួន​តែ​ម្ដង។

​ដំបូង​ឡើយ​នាង​បាន​ប្រកាស​ដក​ខ្លួន​ពី​ការ​ប្រកួត​ជា​ក្រុម​កាល​ពី​ម្សិលមិញ​នេះ ​ហើយ​ស្រាប់​តែ​ពេល​នេះ Biles ក៏​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ដណ្ដើម​មេដាយ​របស់​ខ្លួន​ទាំង​អស់​តែ​ម្ដង។ ​ការ​ដក​ខ្លួន​នេះ ​ត្រូវ​បាន​កំពូល​កីឡា​ការិនី​កាយ​សម្ព័ន្ធ​អាមេរិក​ខាង​លើ​ថា​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ​មិន​អាច​ប្រកួត​បាន​។ ​នារី​វ័យ​២៤​ឆ្នាំ​បាន​បញ្ជាក់​ថា ​ការ​ប្រកួត​ដែល​គ្មាន​អ្នក​គាំទ្រ​ទស្សនា ​ជា​កត្ដា​មួយ​ដែល​ធ្វើ​ឱ្យ​នាង Stress ​ខ្លាំង​មែនទែន ​និង​មិន​មាន​អារម្មណ៍​ផ្ដោត​លើ​ការ​ប្រកួត​នោះ​ទេ។

​Biles ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាការិនី​កាយ​សម្ព័ន្ធ​ដ៏​ជោគជ័យ​បំផុត​របស់​អាមេរិក ដោយ​ឈ្នះ​មេដាយ​ជា​ច្រើន​មក​ហើយ ​ជា​ពិសេស​ការ​ប្រកួត​វិញ្ញាសារ​ឯកត្តជន​តែ​ម្ដង។ នៅ​អូឡាំពិក​ទីក្រុង​តូក្យូ​នេះ ​Biles ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឯកត្តជន​ដល់​ទៅ​៥​វិញ្ញាសារ​ឯ​ណោះ។ ដូច្នេះ​ការ​ដក​ខ្លួន​របស់​នាង​នឹង​ធ្វើ​ឱ្យ​អាមេរិក​ខាត​មេដាយ​ច្រើន​ជាក់​ជា​មិន​ខាន៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់