• 2021-07-28 01:55:22
  • ព័ត៌មាន

ដឹង​អត់ ​ប្រទេស​អ្នក​មាន​អាមេរិក ​ឱ្យ​រង្វាន់​អ្នក​មេដាយ​មាស​អូឡាំពិក​ប៉ុន្មាន​ដែរ​?

  • 2021-07-28 01:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មេដាយ​មាស​អូឡាំពិក ពិតជា​មាន​សារ​សំខាន់​ណាស់​សម្រាប់​ប្រទេស​នីមួយ​ៗ ​ព្រោះ​នេះ​ជា​ព្រឹត្តិការណ៍​៤​ឆ្នាំ​ធ្វើ​ឡើង​ម្ដង ​និង​មាន​ជាង​២០០​ប្រទេស​ចូល​រួម​ឯ​ណោះ។

​ការ​ទទួល​បាន​មេដាយ​មាស​ក្នុង​វិញ្ញាសារ​ណា​មួយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ជាក់​ស្ដែង​ហ្វីលីពីន ​ត្រូវ​រង់ចាំ​៩៧​ឆ្នាំ​ទើប​ពួកគេ​អាច​មាន​កីឡាករ​អាច​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​បាន ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ទៀត ​មិន​ដែល​ឈ្នះ​ផង។ កត្តា​នេះ​ហើយ ទើប​បាន​ជា​តាម​បណ្ដា​ប្រទេស​នានា​បាន​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ច្រើន​ម៉ឺន​ដុល្លារ​ណាស់​សម្រាប់​អ្នក​ដែល​ឈ្នះ​។

​យ៉ាងណាមិញ ​សម្រាប់​សហរដ្ឋ​អាមេរិក​វិញ ​ដែល​តែងតែ​ទទួល​បាន​មេដាយ​ច្រើន​ៗ​ជាង​គេ​នោះ ​មិន​អាច​ចំណាយ​ប្រាក់​លើក​ទឹក​ចិត្ត​អត្តពលិក​ច្រើន​ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត​នោះ​ទេ។ ​ដោយ​នៅ​អូឡាំពិក​ឆ្នាំ​២០២០​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ជប៉ុន​នេះ ​សម្រាប់​មេដាយ​មាស ​បាន ៣៧ ៥០០​ដុល្លារ ​មេដាយ​ប្រាក់ ​បាន ២២ ៥០០​ដុល្លារ ​និង​មេដាយ​សំរឹទ្ធិ​បាន ១៥ ០០០​ដុល្លារ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់