• 2021-07-26 09:18:33
  • កីឡា​ផ្សេង​ៗ

មោះ!​ កុំ​ឲ្យ​ភ្លេច​នេះ​ថ្ងៃ​ក្រុម​កីឡា​កម្ពុជា​យើង​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ជប៉ុន​

  • 2021-07-26 09:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ដែល​ចង់​តាមដាន​ពី​ការ​ប្រកួតកដូច​ជា​លទ្ធផល​របស់​អត្តពលិក​កម្ពុជា ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ ប្រទេស​ជប៉ុន​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ពេល​នេះ៖​

កីឡាករ កីឡា​ការិនីទាំង៣របស់​កម្ពុជា

ទី១​ ប្រភេទ​កីឡា​ហែល​ទឹក​ ​​ត្រូវ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី៣០​ ខែ​កក្កដា​ ២០២១។​ ការ​ប្រកួត​នេះ​នៅ​មជ្ឈមណ្ឌល​កីឡាហែលទឹក​ Tokyo Aquatics Centre​ លើ​វិញ្ញាសា​ហែល​ ៥០ម៉ែត្រសេរី​ដូចគ្នា ​រួមមាន​កីឡាករ​ ហែម ប៊ុច​ ត្រូវប្រកួតសេរីទី៤ (Heat-4) និង​ខ្សែ​បន្ទាប់ទី៦​ (Lane-6) ​ខណៈ​កីឡាការិនី​ ឃឿន​ ប៊ុនពេជ្រមរកត​ ត្រូវប្រកួតសេរី​ទី៣​ (Heat-3) និង​ខ្សែបន្ទាប់ទី៥​ (Lane-5)។​

ទី២​ ប្រភេទ​កីឡា​អត្តពលកម្ម ​គឺ​កម្ពុជា​មាន​១នាក់​ កីឡាករ​ ប៉ែន សុគង់ ត្រូវប្រកួត​នា​រសៀល​ថ្ងៃទី​​៣១ ខែកក្កដា​ ២០២១​ លើវិញ្ញាសា​រត់ល្បឿន​ចម្ងាយ​ ១០០ម៉ែត្រ។​ ដូច្នេះ​បង​ប្អូន​អាច​តាមដាន​ការ​ប្រកួត​ និង​លទ្ធផល​របស់​អត្តពលិក​កម្ពុជា​បាន​ក្នុងព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

រូបភាពរបស់ CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់