• 2021-07-26 08:32:52
  • ព័ត៌មាន

កប់​ក្ដោង! មក​ដឹង​ពី​ប្រាក់​រង្វាន់​ម្ចាស់​មេដាយ​មាស​ថៃ ​នឹងទទួល​បាន​ពី​រដ្ឋ​ដល់​ទៅ​សែន​ដុល្លារ

  • 2021-07-26 08:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ Panipak Wongpattanakit រក​បាន​មេដាយ​មាស​ដំបូង​ឲ្យ​ប្រទេស​ថៃ ក្នុង​ព្រឹត្តិកាណ៍​អូឡាំពិក​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

កីឡា​ការិនី​វ័យ​ទើប​២៣​ឆ្នាំ​រក​បាន​មេដាយ​​តាម​រយៈ​កីឡាតេក្វាន់​ដូ​ វិញ្ញាសារ​នារី​ក្នុង​ប្រភេទ​ទម្ងន់​​៤៩​គ.ក។ នាង​​ត្រឡប់​​មក​កាន់​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃ​ច័ន្ទ​​នេះ​ពី​ទីក្រុង​តូក្យូ ប៉ុន្តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១​៤​ថ្ងៃ​សិន​ ទើប​អាច​ទៅ​ផ្ទះ​បាន។ តាម​ប្រភព​ពី​កាសែត​ Bangkok Post ឲ្យ​ដឹង​ថា អត្តពលិក​ថៃ​​ដែល​អាច​រក​បាន​មេដាយ​មាស​ជូន​ជាតិនឹង​ទទួល​បាន​ប្រាក់​រង្វាន់​​លើក​ទឹក​ចិត្ត​១២​លាន​បាត (ជាង៣សែន​ដុល្លារ)។

សម្រាប់​មេដាយ​ប្រាក់​បាន​៧,២​លាន​បាត (ជាង២សែន​ដុល្លារ) និង​មេដាយ​សំរិទ្ធិ​បាន​៤,៨​លាន​បាត(ជាង១សែន​ដុល្លារ) ពី​រដ្ឋាភិបាល​​តាមរយៈ​មូលនិធិ​អភិវឌ្ឍន៍​កីឡាជាតិ។

Panipak មាន​ប្រវត្តិ​មិនធម្មតា​ឡើយ កាល​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង Rio de Janeiro ឆ្នាំ​២០១៦ ក៏​ធ្លាប់​យក​បាន​មេដាយ​សំរិទ្ធិ​ជូន​ជាតិ​ផង​ដែរ។ នាង​ធ្លាប់​ឈ្នះ​មេដាយ​មាស​២​ដង​​ និង​ប្រាក់​ម្ដងក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​។

Panipak ក៏​ជា​ម្ចាស់​មេដាយ​មាស២​ដង​​ក្នុង​ព្រឹត្តិកាណ៍ពិភពលោក​​​កាល​ពី​ឆ្នាំ​២០១៥​និង​២០១៩។ សរុប​មេដាយ​មាស​ដែល​​កីឡាការិនី​​វ័យ​ក្មេង​រូប​នេះ​រក​មាន​មាន​ដល់​២០​គ្រឿង​​គិត​គ្រប់​កម្មវិធី​ប្រកួត​អន្តរជាតិ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់