• 2021-07-26 06:19:00
  • បាល់ទះ

ឥន្ទ្រី​ស្លាបដែក សុខ រ៉ាដូ ពីមុនមកវិញហើយ វ៉ៃលើបាំងនិងត្រាវែខ្លីល្អដូចផ្កា

  • 2021-07-26 06:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតមិត្តភាពបីស្មើក្រៅផ្លូវការថ្មីៗនេះ សុខ រ៉ាដូ បានបង្ហាញសមត្ថភាពល្អមិន​ធម្មតា​ ធ្វើឱ្យ​អ្នកតាមដានបាល់ទះកោតសរសើរថាក្ដូពីមុនវិលមកវិញហើយ ដោយគេបានយកឈ្នះលើ​ក្រុមដាវញីឈ្មោលដល់២សិតជាប់គ្នា។

ចំពោះការប្រកួតដ៏ជក់ចិត្តនេះ ភាគតិចណាស់ដែលកីឡាកររហស្សនាមឥន្ទ្រីស្លាបដែក វ៉ៃជាប់រនាំងរបស់កីឡាករ​ប្ដូរ​ចង្កេះ​លើ​អាកាស វ៉េត សុវណ្ណនាថ។ ភាគច្រើនដៃគូ​ចាក់​ទឹក​មិន​លិចឥន្ទ្រី​ពិឃាដ​ឌូក​រូប​នេះ ធ្វើបានល្អ វ៉ៃលើរនាំង ប្រឡោះរនាំង និងត្រាវែខ្លីធ្ងន់ៗថែមទៀតផង។

អ្វីកាន់តែពិសេសនោះ ការធ្វើរនាំងរបស់ស្មាត់​ធំ​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​ ហាក់យល់ពីគូប្រកួតច្រើនដែលធ្វើឱ្យ​សុវណ្ណនាថខ្លាច​រអាក្នុងការវ៉ៃ។ សិតទី១ស្មាត់ក្ដូយកឈ្នះក្រុម​ដាវញីឈ្មោលក្នុងលទ្ធផល ១៥-១០ និងសិតទី២ឈ្នះ ១៥-១៣ ពិន្ទុ។

ក្រុមរបស់ស្មាត់ធំរបស់ឥន្ទ្រី​ស្លាបដែកមានរូប​គេ​ផ្ទាល់ ហួរព្រែកតាមាក់ និងសុវណ្ណប៉ះសេ ចំណែកខាងដាវញីឈ្មោលមានម៉ាប់ឆ្វេង សុវណ្ណនាថ និងថន(សិង្ហពិឃាដ)ប៉ះសេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់