• 2021-07-23 01:44:56
  • បាល់ទាត់

ប្រធាន​ក្លឹប Spurs អនុញ្ញាត​ឲ្យ Kane ទៅ City ហើយ ខណៈ​តម្លៃ​ខ្លួន​ស្ថិត​ក្នុង​កំណត់ត្រា

  • 2021-07-23 01:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​បំណង​របស់ Harry Kane ចង់​ចាកចេញ​ពី Spurs ជិត​បាន​ដូច​បំណង​ហើយ​ហើយ ខណៈ​គេ​នឹង​អាច​ចូលរួម​ជាមួយ​ Manchester City ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​១៦០​លាន​ផោន។

Kane បាន​បញ្ជាក់​ប្រាប់ Spurs អំពី​ក្ដី​បំណង​ចង់​ចាកចេញ​ពី​ក្លឹប​កាល​ពី​ដើម​រដូវ​ក្ដៅ​នេះ​ដើម្បី​ស្វែង​រក​ឱកាស​ឈ្នះ​ពាន។ Man City ដែល​កំពុង​ដឹក​នាំ​ដោយ​លោក Pep Guardiola បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ប្រធាន​ក្រុម​របស់​អង់គ្លេស​រូប​នេះ។

កន្លង​ទៅ​​ប្រធាន​ក្លឹប Spurs លោក Daniel Levy ហាក់​មាន​ចិត្ត​មិន​ចង់​ឲ្យ Kane ចេញ​ពី​ក្លឹប​ឡើយ ជា​ពិសេស​​ផ្ទេរ​ទៅ​កាន់​ក្លឹប​ប្រជែង​ក្នុង​​លីគ​ដូច​ជា City ជា​ដើម។ ប៉ុន្តែ​ពេល​នេះ Levy បាន​ប្ដូរ​ចិត្ត​​អនុញ្ញាត​ឲ្យ Kane ចូលរួម​ជាមួយ​ក្លឹប​ណា​ក៏​បាន។

លោក Daniel Levy

តាម​សារព័ត៌មាន​បាន​ចុះ​ថា ការ​ផ្ទេរ Kane ទៅ​កាន់ Man City អាច​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​១៦០​លាន​ផោន ទទួល​បាន​ថ្លៃ​ពលកម្ម​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ជាមួយ​កុងត្រា​៤-៥​ឆ្នាំ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់