• 2021-07-20 04:32:18
  • ប្រដាល់

រវាង Pacquiao និង Spence តើ Mike Tyson​ ទាយ​ថា​នរណា​នឹង​ឈ្នះ?

  • 2021-07-20 04:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​រវាង Manny Pacquiao និង​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Errol Spence Jr អតីត​ជើង​ខ្លាំង​ Mike Tyson ទាយ​ថា អ្នក​ប្រដាល់​ហ្វីលីពីន​នឹង​ឈ្នះ។

Pacquiao វ័យ​៤២​ឆ្នាំ​នឹង​ឡើង​សង្វៀន​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់ WBC និង IBF ប្រភេទ​ទម្ងន់ Welterweight ទល់​នឹង​ Spence នៅ​ថ្ងៃ​ទី ២១ ខែ សីហា​ខាង​មុខ។ មុន​ការ​ប្រកួត​នេះ​មក​ដល់​ក៏​មាន​សាកសួរ​ទៅ​កាន់ Mike Tyson ​ថា តើ Pacquiao អាច​ឈ្នះ Specnce ដែរ​ឬ​ទេ?

ថ្លែង​ប្រាប់ ES News លោក Tyson គិត​ថា Pacquiao នឹង​ឈ្នះ ព្រោះ​តែ​គេ​ឆ្លាតវៃ​ក្នុង​ការ​បំលាស់​ទី។ សម្រាប់​ចំណុច​នេះ​លោក​ក៏​បាន​ផ្ដាំ​ឲ្យ Specnce គួរ​តែ​ប្រុងប្រយ័ត្ន​ផង​ដែរ។ Pacquiao​ ធ្លាប់​ផ្ដល់​មេរៀន​​​ចាញ់​ជា​លើក​ដំបូង​ទៅ​កាន់​កីឡាករ​ជា​ច្រើន ហើយ​ជន​រងគ្រោះ​ចុងក្រោយ​គឺ Thurman។

Errol Spence Jr សញ្ជាតិ​អាមេរិក​វាយ​មិន​ដែល​ចាញ់​ឡើយ​សម្រាប់​២៧​ប្រកួត​របស់​គេ។ អ្នក​ប្រដាល់​វ័យ​៣១​ឆ្នាំ​មាន​ចិត្ត​ចង់​វាយ​ឲ្យ Pacquiao​ បោះបង់​ការ​ប្រកួត ហើយ​​ឲ្យ​ចូលនិវត្តន៍​តែ​ម្ដង ដើម្បី​គ្រង​តំណែង​ជា​អ្នក​ខ្លាំង៕

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់