• 2021-07-19 08:52:53
  • បាល់ទាត់

Spence និយាយ​ជា​លើក​ទី​ពីរ​ថា នឹង​​វាយ Pacquiao ឲ្យ​ចូលនិវត្តន៍ គ្រប់គ្នា​នឹង​ឃើញ

  • 2021-07-19 08:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​អាមេរិក Errol Spence Jr នៅ​តែ​និយាយ​ដដែល​ថា នឹង​​ឲ្យ​ជើង​ខ្លាំង Manny Pacquiao ចូល​និវត្តន៍ ក្រោយ​ពី​ប្រកួត​ជាមួយ​គេ​ចប់។

អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Spence នឹង​ត្រូវ​ការពារ​ខ្សែ​ក្រវាត់​២​គ្រឿង​របស់​ខ្លួន​គឺ WBC និង​ IBF ប្រភេទ​ទម្ងន់ Welterweight ទល់​នឹង Pacquiao នៅ​ថ្ងៃ​ទី ២១ ខែ សីហា​ខាង​មុខ។ កីឡាករ​វ័យ​៣១​ឆ្នាំ​មាន​កំណត់ត្រា​ល្អ​ណាស់​ប្រកួត​២៧​ដង មិន​ដែល​ចាញ់ ជា​ពិសេស​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លឹប​២១​ដង។

Spence មាន​ជំនឿ​ចិត្ត​ថា ប្រសិន​បើ​អាច​ឈ្នះ Pacquiao បាន​គេ​នឹង​ក្លាយ​ជា​ជើង​ខ្លាំង​កំពូល​បំផុត​​នៅ​ប្រភេទ​ទម្ងន់ Welterweight។ កាល​ពី​ខែ មិថុនា Spence បាន​និយាយ​ថា នឹង​វាយ Pacquiao ឲ្យ​សន្លប់ ហើយ​ចូល​និវត្តន៍​តែ​ម្ដង។

ថ្មី​ៗ​នេះ​​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ Spence នៅ​តែ​និយាយ​ដដែល​ថា៖ "ខ្ញុំ​គិត​ថា គេ​នឹង​ចូលនិវត្តន៍ បន្ទាប់​ពី​ប្រកួត​នេះ​ចប់។ ខ្ញុំ​មិន​ដឹង​ថា​អាច​វាយ​គេ​ឲ្យ​សន្លប់​ឬ​យ៉ាង​ណា តែ​ពួក​យើង​នឹង​ឃើញ"៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់