• 2021-07-19 04:12:40
  • ប្រដាល់

Tyson ផ្ដាំ Spence ប្រយ័ត្ន​ល្បិច​មួយ​របស់ Pacquiao ព្រោះ​ធ្លាប់​ធ្វើ​ឲ្យ​គេ​វង្វេង​ច្រើន​នាក់​ហើយ

  • 2021-07-19 04:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mike Tyson បាន​​ផ្ដាំ​ទៅ​កាន់ Errol Spence Jr ឲ្យ​ប្រយ័ត្ន​ចំពោះ​ការ​បំលាស់​ទី​របស់ Manny Pacquiao មុន​ជំនួប​រវាង​កីឡាករ​ទាំង​ពីរ​មក​ដល់​នៅ​ខែ​សីហា​ខាង​មុខ។

កីឡាករ​អាមេរិក​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់ Spence ​វ័យ​៣១​ឆ្នាំ​ អាយុ​ប្អូន​ Pacquiao ដល់​ទៅ​១១​ឆ្នាំ​។ ពួក​គេ​នឹង​ត្រូវ​ប៉ះ​​គ្នា​នៅ​ថ្ងៃ​ទី ២១​ ខែ សីហា ឆ្នាំ ២០២១ នៅ​កីឡដ្ឋាន T-Mobile Arena ទីក្រុង​ Las Vegas រដ្ឋ Nevada។

យ៉ាងណា Tyson ​ប្រាប់ ES News ថា ការ​បំលាស់​ទី​របស់​កីឡាករ​វ័យ​៤២​ឆ្នាំ​អាច​ជា​​ល្បិច​ឧបសគ្គ​​មួយ​សម្រាប់ Spence។ Tyson បាន​និយាយ​ថា វា​គឺ​ជា​ការ​ប្រកួត​ល្អ​មួយ។ អ្នក​មិន​អាច​មើល​ស្រាល Pacquiao បាន​ទេ ព្រោះ​គេ​​បាន​យក​ឈ្នះ Thurman រួច​ទៅ​ហើយ។ Pacquiao អាច​ផ្លាស់​​ទី​ចុះ​ឡើង​ពេញ​រេញ​ អាច​ធ្វើ​ឲ្យ​ដៃ​គូ​រញ៉េរញ៉ៃ។

ប្រកួត​ចុងក្រោយ​របស់ Pacquiao បាន​យក​ឈ្នះ Thurman កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៩ ឈ្នះ​បាន​ខ្សែ​ក្រវាត់ WBA នឹង​ផ្ដល់​មេរៀន​ឲ្យ​​កីឡាករ​វ័យ​៣២​ឆ្នាំ​ចាញ់​ជា​លើក​ដំបូង។ Errol Spence Jr មាន​កំណត់ត្រា​ប្រកួត​២៧​ដង ឈ្នះ​ទាំង​២៧ និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​២១​ដង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់