• 2021-07-19 02:21:25
  • បាល់ទះ

អបអរសាទរ! ស្ងាត់ៗស្មាត់ធំស្នងការ កែវ សុធារិទ្ធ ភ្ជាប់ពាក្យនឹងគូដណ្ដឹងដ៏ស្រស់ស្អាត

  • 2021-07-19 02:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ធំរបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កែវ សុធារិទ្ធ កាលពីម្សិលមិញនេះ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយនឹងគូដណ្ដឹងដ៏ស្រស់សោភា ស៊ីណាល់ ស្រីនៀត ស្របពេលគ្មានសកម្មភាពបាល់ទះ និងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមិនស្រាកស្រាន្ត។

តាមការសាកសួររបស់ Sabay អំពីចំណងស្នេហ៍ដែលឈានដល់ភ្ជាប់ពាក្យនេះ កែវ សុធារឹទ្ធ ប្រាប់ថាលោកនិងគូដណ្ដឹងបានស្គាល់និងស្រលាញ់គ្នា អស់រយៈពេលជាងមួយឆ្នាំហើ់យ ហើយគូដណ្ដឹងដ័ស្រស់ផូរផង់រូបនេះ ស្គាល់លោកតាមរយៈការលេងបាល់់ទះ។

បើនិយាយពីគម្រោងរៀបការ អ្នកទាំងពីរមិន​ទាន់​ប្រាកដ​ថា​ខែ​ណា​ឆ្នាំ​ណា​ទេ ដោយ​ត្រូវរងចាំស្ថានភាពកូវីដ-១៩ ក្នុងប្រទេសល្អប្រសើរឡើងវិញសិន។

គួរបញ្ជាក់ថា ស្មាត់ជំនាញដេញបាល់លឿន កែវ សុធារិទ្ធ និងគូដណ្ដឹងវ័យ​២១​ឆ្នាំ​មក​ពី​ខេត្ត​តាកែវ ស៊ីណាល់ ស្រីនៀត សុទ្ធតែមានអាជីពជាមន្ត្រីប៉ូលិសដូចគ្នា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់