• 2021-07-13 12:59:15
  • ព័ត៌មាន

កន្លែង​ហាត់​ប្រាណ​នៅ​រដ្ឋធានី​សេអ៊ូល​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចាក់​បទ​ញាក់

  • 2021-07-13 12:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​ហាត់ប្រាណ​នៅ​រដ្ឋធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ចាក់​បទ​ញាក់ ដែល​មាន​ចង្វាក់ ១២០​ដង​ក្នុង​មួយ​នាទី (bpm) ដើម្បី​បង្ការ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩។

បន្ថែម​ពី​លើ​នេះ​ ម៉ាស៊ីន​រត់​ត្រូវ​កំណត់​ត្រឹម​ល្បឿន​លឿន​បំផុត ៦គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ជាមួយ​គ្នា​នេះ​ គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​កន្លែង​ហាត់​ប្រាណ​ឲ្យ​លើស​ពី ២ម៉ោង​នោះ​ទេ ខណៈ​កន្លែង​ងូត​ទឹក​ក៏​មិន​ឲ្យ​ប្រើប្រាស់​នោះ​ដែរ។

មន្ត្រី​សុខាភិបាល​នៅ​កូរ៉េ​ខាង​ត្បូង​បាន​លើក​ហេតុ​ផល​សម្អាង​ថា ការ​ដាក់​វិធានការ​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​បង្ការ​កុំ​ឲ្យ​អ្នក​មក​ហាត់​ប្រាណ​ដក​ដង្ហើម​លឿន​ពេក និង​បែក​ញើស​ខ្លាំង​ខ្ទាត​ទៅ​កាន់​អ្នក​ដទៃ។

វិធានការ​នេះ​ត្រូវ​បាន​ចោទ​សួរ​ដោយ​ម្ចាស់​កន្លែង​ហាត់​ប្រាណ​ជា​ច្រើន ដោយ​ខាង​កន្លែង​ហាត់​ប្រាណ​មិន​អាច​គ្រប់គ្រង​អ្នក​ហាត់​ប្រាណ​រឿង​ស្ដាប់​ចម្រៀង​នោះ​ទេ ខណៈ​ភាគ​ច្រើន​គេ​ស្ដាប់​ដាក់​កាស​បែប​ឯកជន​របស់​គេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់