• 2021-07-13 04:31:57
  • បាល់ទាត់

កីឡាករ​អង់គ្លេស ជប់លៀង​ជាមួយ​គ្រួសារ​ដល់​ម៉ោង​៣​ទាប​ភ្លឺ ​នៅ​យប់​ចាញ់​អ៊ីតាលី​

  • 2021-07-13 04:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទាំង​អស់ ​បាន​ចូល​រួម​ញ៉ាំ​អាហារ​ជុំ​គ្នា ​និង​មាន​វត្តមាន​មិត្ត​ស្រី ​ភរិយា​របស់​ពួកគេ​ទាំង​អស់​ផង​ដែរ។

​បើ​ទោះ​ជា​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​មែន ​ប៉ុន្តែ​អង់គ្លេស​បាន​ចំណាត់​ថ្នាក់​លេខ​២​នេះ គឺ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​របស់​ពួកគេ​ហើយ។ ​ដើម្បី​ជា​ការ​អបអរ​បង្កើត​កំណត់ត្រា​ថ្មី​នេះ ​អង់គ្លេស​បាន​បង្កើត​កម្មវិធី​ញ៉ាំ​អាហារ​ជុំ​គ្នា​មួយ ​ដែល​អនុញាតិ​ឱ្យ​គ្រួសារ​កីឡាករ​បាន​ចូល​រួម​ទាំង​អស់​គ្នា​ផង​ដែរ។ ​ក្នុង​កម្មវិធី​នោះ គេ​​សង្កេត​ឃើញ​ពួកគេ​សប្បាយ​រីករាយ​ជា​ខ្លាំង ​និង​បាន​រាំ​លេង​ជុំ​គ្នា​ផង​ដែរ ព្រោះ​៦​សប្ដាហ៍​មក​ហើយ ​កីឡាករ​មិន​បាន​ជុំ​គ្រួសារ​ឡើយ។

​ខាង​ក្រោម​នេះ​ជា​វីដេអូ​សប្បាយ​ៗ​របស់​សមាជិក​ក្រុម​អង់គ្លេស ​ក្រោយ​ចប់​ការ​ប្រកួត Euro 2020​៖

ប្រភព៖ The Sun អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់