• 2021-07-10 09:12:24
  • កីឡា​ផ្សេង​ៗ

ទិវា​ហែលទឹក​អន្តរជាតិ​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ធ្វើ​ពិធី​ប្រកួត​បាល់​ទឹក​ជា​ការ​អបអរ​

  • 2021-07-10 09:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គីរី​ ក្នុង​ទិវា​ហែល​ទឹក​អន្តរជាតិ​ (Fina world Aquatics Day)​ នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ធ្វើ​ពិធី​ប្រកួត​បាល់​ទឹក​បែប​កម្សាន្ត​ដើម្បី​ជា​ការ​អបអរ​ផង​ និង​ជា​ការ​ពង្រីក​ផ្សព្វផ្សាយ​ពី​វិញ្ញាសា​នេះ​ផង។​

រូបភាពសហព័ន្ធហែលទឹក

លោក​ ហែម​ គីរី​ បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ​ពិធី​អបអរ​ក្នុង​ថ្ងៃ​ទិវា​ហែល​ទឹក​អន្តរជាតិ​ (Fina world Aquatics Day)​ នេះ​ត្រូវ​ធ្វើ​តាំង​ពី​ខែ​ឧសភា​ មក​ម្ល៉េះ​ប៉ុន្តែ​ដោយ​សារ​តែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ជា​បន្តបន្ទាប់​ទើប​ត្រូវ​លើក​ពេល។​ យ៉ាងណា​នៅ​ព្រឹក​មិញ​នេះ​ជា​ពេលវេលា​សមស្រប​សហព័ន្ធ​ រួម​និង​កីឡាករ​ កីឡា​ការិនី​បាន​ធ្វើ​ការ​ប្រកួត​បាល់​ទឹក​ជា​ការ​អបអរ​រួច​រាល់​ផង​ដែរ។​

រូបភាពសហព័ន្ធហែលទឹក

អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​លើក​យក​វិញ្ញាសា​បាល់​ទឹក​មក​ប្រកួត​នេះ​គឺ​ចង់​បំផុស​ឲ្យ​មហាជន​បាន​ដឹង​ និង​មាន​ការ​គាំទ្រ។ ​មួយ​វិញ​ទៀត​គោរព​តាម​គោល​ការណ៍​របស់​ប្រធាន​សហព័ន្ធ​ដែល​ចង់​ឲ្យ​មាន​សកម្មភាព​បាល់​ទឹក​នេះ​ឲ្យ​បាន​ច្រើន។​

រូបភាពសហព័ន្ធហែលទឹក

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ព្រឹក​មិញ​នេះ​បាន​ធ្វើ​ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​ កីឡា​ការិនី​ដែល​កំពុង​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ ដើម្បី​ជា​ការ​អបអរ​ដល់​ទិវា​ហែល​ទឹក​អន្តរជាតិ​ (Fina world Aquatics Day)​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់