• 2021-07-08 02:56:04
  • កីឡា​ផ្សេង​ៗ

CAMSOC​ ការ​សម្រួច​សមត្ថភាព​កីឡា​ករ​កម្រិត​ខ្ពស់​គឺ​ហាត់​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​

  • 2021-07-08 02:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC ​ចំពោះ​ផែនការ​ដែល​ជំរុញ​ដល់​ក្រុម​កីឡា​ជម្រើស​ឲ្យ​មាន​សមត្ថភាព​កម្រិត​ខ្ពស់​ត្រៀម​ស៊ីហ្គេម​ ២០២៣​ នេះ​គឺ​មាន​ការ​ហ្វឹកហាត់​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC ​លើក​ឡើង​ក្រោយ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ថា​​គឺ​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​គុណ​ផល​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ដើម្បី​ធានា​ដល់​ការ​ត្រៀម​ស៊ីហ្គេម​ ២០២១​ និង​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

រូបភាព CAMSOC

អ្នក​ជំនាញ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ជា​រួម​គឺ​បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ទៅ​លើ​សេណារីយោ​ផែនការ​អភិវឌ្ឍន៍​សមត្ថភាព​ឈាន​ដល់​កម្រិត​ខ្ពស់។​ ចំពោះ​ការ​ហ្វឹកហាត់​នេះ​គឺ​ចែក​ចេញ​ជា​២​ ការ​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​ និង​ការ​ហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន។​ ការ​ចេញ​ទៅ​ហាត់​នៅ​ចិន​នេះ​មាន​១២​ប្រភេទ​កីឡា​ដែល​ត្រូវ​ជា​១៣០​នាក់​ ខណៈ​ពេល​នេះ​ភាគី​ដៃគូ​កំពុង​ធ្វើ​ការ​រៀបចំ​ទទួល។​ ក្រៅ​ពី​នេះ​ក៏​មាន​ប្រភេទ​កីឡា​មួយ​ចំនួន​ចេញ​ទៅ​ហាត់​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ជា​រៀងរាល់​ថ្ងៃ​អង្គារ​គឺ​គណៈកម្មាធិការ​រៀបចំ​កីឡា​ជាតិ​អាស៊ីអាគ្នេយ៍​លើក​ទី៣២​ (CAMSOC)​ តែងតែ​បើក​កិច្ចប្រជុំ​ជា​មួយ​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ផង​ដែរ​ដើម្បី​ពិនិត្យ​ការងារ​ឆ្ពោះ​ទៅ​ឆ្នាំ ២០២៣។​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់