• 2021-07-08 02:32:40
  • បាល់ទះ

​បើ​សិន​​មិនមាន​កូវីដ​ដើម​ខែ​កក្កដានេះ​ត្រូវ​ក្រុម​បាល់ទះ​បាន​​ទៅ​ហាត់​នៅចិន​បាត់​ហើយ​

  • 2021-07-08 02:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រហូត​មក​​ដល់​ពេល​នេះ​​គម្រោង​ត្រូវ​ទៅ​ហាត់​នៅ​ប្រទេស​ចិន​ចំនួន​៣​ខែ​​ ដើម្បី​ត្រៀម​ស៊ីហ្គេម​នៅ​វៀតណាម​​ចុង​ឆ្នាំ​​កំពុង​មាន​ភាព​ស្ងប់ស្ងាត់​ ដោយ​សារ​ស្ថាន​ភាព​កូវីដ​មិន​ទាន់​ប្រសើរ​ឡើង​។

តាម​គម្រោង​ក្រុម​ជម្រើសជាតិ​បាល់ទះ នឹ​ង​ទៅ​ហាត់​ចំនួន​៣​ ខែ​​ហើយ​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ដើម​ខែ​កក្កដា​នេះ​។ ប៉ុន្តែ​ប្រភព​ពី​កីឡាករ​ជម្រើសជាតិ​ដែល​កំពុង​ប្រមូល​ផ្ដុំ​​​ហ្វឹកហាត់​​សុទ្ធតែ​កំពុង​រង់ចាំ​មើល​ដូច​គ្នា​ ពោល​គឺ​ពួក​គេ​មិន​ទាន់​ច្បាស់​១០០%​នៅ​ឡើយ ថា​បាន​ទៅ​ហាត់​នៅ​ចិន​ ហើយ​​នេះ​គឺ​មក​ពី​កូវីដ​ទាំង​អស់​។

​ទាក់​ទង​ចំណុច​នេះ​សហព័ន្ធ​មិន​ទាន់​ឆ្លើយ​តប់​មក​កាន់ Sabay វិញ​ឡើយ​ថា បាន​ទៅ​ហាត់​ឬ​ក៏​អត់​​។ កន្លង​មក​ក្រុម​បាល់ទះ​​កម្ពុជា​ធ្លាប់​ទៅ​ហ្វឹកហាត់​នៅ​ចិន​ម្ដង​រួច​មក​ហើយ កាល​​ឆ្នាំ​២០១៩ ​ដោយ​ពេល​នោះ​ក៏​ដើម្បី​ត្រៀម​ស៊ីហ្គេម​ដូច​គ្នា​ ហើយ​កាល​ឆ្នាំ​នោះ​ហ្វឹកហាត់​​ចំនួន​២​ខែ​នៅ​ខេត្ត​ពូចៀន​ ប្រទេស​ចិន​ ៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់