• 2021-06-17 13:38:14
  • បាល់ទាត់

Man Utd ហ៊ានតៀម​​លុយ​ជាង​ ៧០​លាន​ដុល្លារ​ ដើម្បី​ដេញ​ថ្លៃ​យក​ Varane ពី​ Real​

  • 2021-06-17 13:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ហ៊ានត្រៀម​លុយ​ចាយ​ជាង​ ៧០​លាន​ដុល្លារ​ដើម្បី​ដេញ​ថ្លៃ​យក​ខ្សែ​ការពារ​ Raphael Varane ពី​ក្លឹប​ Real Madrid សម្រាប់​រដូវកាល​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob ។

បើ​តាម​ប្រភព​ខាង​លើ​ មិន​មែន​មាន​តែ​ Man Utd មួយ​ទេ​ ដែល​ចង់​បាន​ខ្សែការពារ​ខាង​លើ​ ដោយ​ខាង​ Chelsea និង​ PSG ក៏​ចង់​បាន​ផង​ដែរ​។

យ៉ាង​ណា​ក្ដី​ទំហំ​ទឹក​លុយ​ខាង​លើ​នេះ​ត្រូវ​បាន​ខាង​ Real បដិសេធ​ដោយ​ខាង​ក្លឹប​នេះ​ចង់​លក់​ Varane ចេញ​ក្នុង​តម្លៃ​​ជាង​ ១១១​លាន​ដុល្លារ​។

បន្ទាប់​ពី​ខាង​ Real ទាម​ទារ​តម្លៃ​បែប​នេះ​ មិន​មាន​ណា​មួយ​មក​ចរចា​ចង់​បាន​ខ្សែ​ការពារ​រូប​នេះ​ទៀត​ឡើយ​ ដោយ​ពួក​គេ​យល់​ថា​កីឡាករ​នេះ​នឹង​ចាក​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​ដែល​រដូវកាល​ថ្មី​ខាង​មុខ​ចប់​។

តាម​ពិត​ទៅ​កាល​ពី​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ Real ក៏​មាន​បំណង​លក់​ Varane ចេញ​ក្នុង​តម្លៃ​សមស្រប​មួយ​ផង​ដែរ​ ព្រោះ​ខ្លាច​កីឡាករ​នេះ​ចេញ​ទៅ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ប៉ុន្តែ​រឿង​នេះ​កំពុង​ត្រូវ​បាន​ខាង​ក្លឹប​នេះ​កំពុង​គិត​គូរ​ពិចារណា​ជា​ថ្មី​ក្រោយ​ខ្សែ​ការពារ​ Sergio Ramos សុំ​ចាក​ចេញ​ពី​ក្លឹប​កាល​ពី​ពេល​ថ្មីៗ​នេះ​៕​

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់