• 2021-06-17 10:36:57
  • បាល់ទាត់

ផ្លូវការ! Buffon អាយុ​ ៤៣ឆ្នាំ​មិន​ចូល​និវត្តន៍ សុខ​ចិត្ត​ជួយ​ក្លឹប​ចាស់​នៅ​លីគ​ទី២អ៊ីតាលី

  • 2021-06-17 10:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ចាស់​វស្សា​អ៊ីតាលី​កីឡាករ Gianluigi Buffon បាន​ចាក​ចេញ​ពី​ក្លឹប Juventus ទៅ​កាន់​ក្លឹប Parma ដែល​ជា​ក្លឹប​យុវជន​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្លឹប​មួយ​នេះ។

Buffon ធ្លាប់​ចំណាយ​ពេល​ប្រមាណ​ជាង ១០ឆ្នាំ​នៅ​ក្លឹប​មួយ​នេះ ដោយ​ពី​ឆ្នាំ១៩៩១ ដល់​ឆ្នាំ១៩៩៥ កីឡាករ​រូប​នេះ​នៅ​ក្នុង​នាម​ជា​កីឡាករ​ថ្នាល ខណៈ​ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០១ Buffon ត្រូវ​ដំឡើង​មក​ជា​កីឡាករ​ឈុត​ធំ ដោយ​លេង​បាន​សរុប ១៦៨ប្រកួត​នៅ​ក្លឹប​នេះ។

យ៉ាងណាមិញ Buffon នឹង​មិន​លេង​នៅ​លីគ​កំពូល​អ៊ីតាលី​ទៀត​ទេ​នៅ​រដូវ​កាល​ក្រោយ ដោយ​ក្លឹប Parma បាន​ជាប់​លេខ ២០ នៅ​ Serie A ក្នុង​រដូវ​កាល​២០២០/២១ ដែល​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​លេង​នៅ​លីគ​ទី២ Serie B៕

ิប្រភព៖ Parma

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់