• 2021-06-17 07:03:47
  • ប្រដាល់

ធី​ ណារិទ្ធ៖​ បើ​ចង់​ក្លាយ​ជា​ជើង​ខ្លាំង​គុន​ខ្មែរ​កុំ​ខ្លាច​ឈឺ​ កុំ​ខ្លាច​ហត់​

  • 2021-06-17 07:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ជំនាន់​មុន​ លោក​ ធី​ ណារិទ្ធ​ ថា​បើ​ចង់​ធ្វើ​ជា​អ្នក​ខ្លាំង​ក្នុង​គុន​ខ្មែរ​គឺ​កុំ​ខ្លាច​ហត់​ និង​កុំ​ខ្លាច​ឈឺ។​

លោក​ ធី ណារិទ្ធ និង​សិស្ស (រូបភាពហ្វេសបុក ធី ណារិទ្ធ)

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​លោក​ ធី​ ណារិទ្ធ​ មុន​នេះ​បាន​លើក​ឡើង​ថា​ សម្រាប់​អ្នក​ចង់​ល្បី​ ចង់​ខ្លាំង​លើ​ប្រភេទ​កីឡា​គុន​ខ្មែរ​នេះ​ដាច់​ខាត​ត្រូវ​ធ្វើ​២ចំណុច​នេះ​ឲ្យ​បាន​ ទី១​ កុំ​ខ្លាច​ហាត់​ឈឺ​ ទី២​ កុំ​ខ្លាច​ហាត់​ហត់។​ ប្រសិន​បើ​ធ្វើ​រឿង​ទាំង​នេះ​មិ​បាន​ទេ​កុំ​ចូល​ក្នុង​វិស័យ​នេះ​ ឬ​កុំ​ហាត់​អី​នាំ​តែ​ខូច​សម្ភារ​នោះ​ទេ។​

លោក ធី ណារិទ្ធ ពេល​បង្ហាត់សិស្ស (រូបភាពហ្វេសបុក ធី ណារិទ្ធ)

ការ​លើក​ឡើង​បែប​នេះ​ទំនង​គ្រូ​ប្រដាល់​ និង​ជា​ចៅក្រម​នៅ​បាយ័ន​ ខាងលើចង់​ផ្ដាំផ្ញើ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​ចង់​ចាប់​អាជីព​ប្រដាល់​។​ មួយ​វិញ​ទៀត​អាច​ថា​កូន​សិស្ស​របស់​លោក​មិន​សូវ​ប្រឹង​ហាត់​ជា​ដើម។​ រំលឹក​ដែរ​ថា​ លោក​ ធី​ ណារិទ្ធ​ ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​មួយ​រូប​ផង​ដែរ​ពី​មុន។​ ឥលូវ​លោក​ជា​ចៅក្រម​នៅ​សង្វៀន​បាយ័ន​ និង​ជា​គ្រូ​ប្រចាំ​ក្លឹប​អាណាចក្រ​គុន​ខ្មែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់