• 2021-06-16 02:43:29
  • កីឡា​ផ្សេង​ៗ

«Olympic Day» កម្ពុជា​នឹង​ធ្វើ​តាម​ Online​ ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​គ្រប់​គ្នា​ហាត់​កីឡា​

  • 2021-06-16 02:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ «Olympic Day»​ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ២០២១​ តាម​រយៈ​ Online ​និង​មាន​កីឡាករ​ កីឡា​ការិនី​ធ្លាប់​ចូលរួម​ការ​ប្រកួត​អូឡាំពិក​នានា​ ដើម្បី​បង្ហាញ​ពី​សារសំខាន់​នៃ​ការ​ហាត់​កីឡា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ «Olympic Day»​ គឺ​ជា​ថ្ងៃ​ដែល​បណ្ដា​ប្រទេស​នានា​ជា​សមាជិក​អូឡាំពិក​ទាំង​អស់​លើ​ពិភពលោក​ធ្វើ​ពិធី​រំលឹក​នៃ​គុណ​តម្លៃ​កីឡា​ក៏​ដូច​ជា​ក្រើន​រំលឹក​ដល់​ការ​ហាត់​កីឡា​ជា​ដើម។​

សម្រាប់​កម្ពុជា​នឹង​ជ្រើសរើស​ថ្ងៃ​ទី២៣​ ក្នុង​ខែ​នេះ​ដើម្បី​ប្រារព្ធ​ពិធី​មួយ​នេះ​ ប៉ុន្តែ​ក្នុង​ភាព​ជាក់ស្ដែង​នៃ​កូវីដ ១៩​ គឺ​តម្រូវ​ឲ្យ​ធ្វើ​តាម​រយៈ​ Online​ នោះ​ទេ​ ខុស​ពី​ឆ្នាំ​មុន​ៗ​មាន​សមត្ថភាព​ និង​ការ​ចូលរួម​ច្រើន។​

សកម្មភាព​ NOCC​ កន្លងទៅ

ចំពោះ​គម្រោង​នៃ​ការ​ធ្វើ​នៅ​ថ្ងៃ​ទី២៣​ នេះ​គណៈកម្មការ​ជាតិ​អូឡាំពិក​នៃ​កម្ពុជា​ នឹង​ប្រមែប្រមូល​អ្នក​ដែល​ធ្វើ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​កន្លង​ទៅ​ឲ្យ​ធ្វើ​ការ​បង្ហាញ​អំពី​គុណ​ប្រយោជន៍​ត្រឹមត្រូវ​នៃ​ការ​ហ្វឹកហាត់​កីឡា​ ដើម្បី​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​គ្រប់គ្នា​ងាក​ទៅ​សកម្ម​ក្នុង​ការ​ហាត់។​ មួយ​វិញ​ទៀត​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាព​រឹងមាំ​នៃ​ដំណាក់កាល​កូវីដ​ ១៩​ ដែល​រឹតត្បិត​ការ​ទំនាក់ទំនង​គ្នា​ជា​ដើម។​

រំលឹក​ដែរ​ថា​ ​គណៈកម្មការ​ជាតិ​អូឡាំពិក​នៃ​កម្ពុជា​ (NOCC)​ តែងតែ​ប្រារព្ធ​ពិធី​ «Olympic Day»​ ផង​ដែរ​នា​ពេល​កន្លង​ទៅ។​ ចំណែក​ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​ជា​ថ្មី​នៅ​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០២១​ តាម​ Online៕​

សកម្មភាព​ NOCC​ កន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់