• 2021-06-15 08:51:32
  • កីឡា​ផ្សេង​ៗ

ស៊ីហ្គេម​ ២០២៣​ នឹង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ប្រហែល​១ម៉ឺន​នាក់បន្ថែម​លើ​កម្លាំង​ជំនាញ​

  • 2021-06-15 08:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ថា​កម្លាំង​ស្ម័គ្រ​ចិត្ត​គឺ​មិន​អាច​ខ្វះ​បាន​ទេ​ ប្រទេស​ផ្សេងៗ​ក៏​គេ​ធ្វើ​បែប​នេះ​ដែរ​សម្រាប់​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​នឹង​រើស​អ្នក​ស្ម័គ្រ​ចិត្ត​ប្រហែល​ខ្ទង់​១ម៉ឺន​នាក់​បន្ថែម​លើ​កម្លាំង​ជំនាញ។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ លើក​ឡើង​ក្រោយ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ថា​ ព្រឹក​មិញ​នេះ​គឺ​ជួប​ជា​មួយ​ប្រធាន​គណៈកម្មការ​ស្ម័គ្រ​ចិត្ត​​ ឯកឧត្ដម​ សុខ​ សប្បាយ​ណា​ និង​លើក​ឡើង​ពី​ផែនការ​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​លើ​កិច្ចការ​មួយ​នេះ។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ផ្នែក​ស្ម័គ្រ​ចិត្ត​នេះ​គឺ​មាន​ផែនការ​ល្អ​ និង​ក្បោះក្បាយ​ទាំង​វិធី​សាស្ត្រ​ជ្រើសរើស​ វគ្គ​បំប៉ន​ផ្សេងៗ។​ យ៉ាងណា​អ្នក​ស្ម័គ្រចិត្ត​ដែល​គ្រោង​ជ្រើសរើស​ទាំង​នោះ​នឹង​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​កិច្ច​ការងារ​ផ្សេង​ៗមុន​ស៊ីហ្គេម​ ៦ខែ​ដើម្បី​យល់​ច្បាស់​ពី​កិច្ចការ​ដែល​ខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​ និង​តៀម​ខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ព្រឹក​មិញ​នេះ​គណៈកម្មការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ ហៅ​កាត់​ថា​ CAMSOC​ បាន​បើក​កិច្ចប្រជុំ​ជា​មួយ​ប្រធាន​គណៈកម្មការ​ស្ម័គ្រ​ចិត្ត​។​ កិច្ចប្រជុំ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​ CAMSOC​ ជា​មួយ​ឯកឧត្ដម​ វ៉ាត់ ​ចំរើន​ និង​ឯកឧត្ដម​ សុខ​ សប្បាយណា​ ប្រធាន​គណៈកម្មការ​ស្ម័គ្រចិត្ត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់