• 2021-06-11 04:31:06
  • បាល់ទះ

ទូចអង្គរក្ស ប្រាប់ពីការប្រកួតផ្លូវការក្នុង​ព្រឹត្តិការណ៍មួយ​ដែលលោកចាំមិនភ្លេច

  • 2021-06-11 04:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតកីឡាករជម្រើសជាតិបាល់ទះកម្ពុជា ទូចអង្គរក្ស បានបង្ហើបពីការប្រកួតផ្លូវការដែលលោកចាំមិនភ្លេច នោះជាការប្រកួតតំណាងកម្ពុជាក្នុងព្រឹត្តិការណ៍បាល់ទះឆ្នេរខ្សាច់ឆ្នាំ២០១២ (Beach Games) នៅក្នុងទីក្រុងហៃយ៉ាងប្រទេសចិន មាន៤២ប្រទេសចូលរួម។

សប្បាយចិត្តនិងចាំមិនភ្លេចដោយសារ អតីតស្មាត់ល្អប្រចាំក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានសម្រេចគោលបំណងជាប់ជម្រើសជាតិ ទៅលេងនៅក្រៅប្រទេស។

អតីតកីឡាករក្លឹប​កងពលប្រាប់ថា ៖«យើងបានសម្រេចក្ដីស្រមៃរបស់យើងដែលយើងខំតាំងចិត្តប្រឹងហាត់ថា យើងបានទៅលេងនៅស្រុកប្រទេសគេ តំណាងឱ្យប្រទេសយើង កាលទៅប្រទេសចិនចាំអត់ភ្លេចទេ សប្បាយណាស់ ទៅកន្លះខែសប្បាយមែនទែន!»។

ចំណុចធ្វើឱ្យ​លោកកាន់តែសប្បាយចិត្តថែមមួយកម្រិតទៀតនោះ គឺម្ចាស់ផ្ទះចិនបានយកចិត្តទុកដាក់ខ្លាំងមកលើក្រុមភ្ញៀវ និងមួយទៀតលោកបានស្វែងយល់ពីវប្បធម៌របស់ចិនក៏​ដូច​ជា​ជាតិសាសន៍ដទៃ​ដែរ។

ក្នុងព្រឹត្តិការណ៍បាល់ទះឆ្នេរខ្សាច់ឆ្នាំ២០១២ កម្ពុជាបានបញ្ជូនក្រុមកីឡាករឆ្នេរខ្សាច់ទៅចំនួន២ក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីឡើយ ដោយសារកាយសប្បទារ សមត្ថភាព និងបច្ចេកទេសកីឡាករកម្ពុជានៅមានកម្រិត៕

រូបតំណាង

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់