- 2021-06-11 01:15:52
- បាល់ទះ
ជួយត្រេកអរលោក សុខ កុយ ជាពីជំងឺកូវីដ-១៩ហើយ!
- 2021-06-11 01:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយត្រេកអរលោក សុខ កុយ ជាពីជំងឺកូវីដ-១៩ហើយ!
ចន្លោះមិនឃើញ
លោក សុខ កុយ ដែលជាអ្នកប៉ះសេបាល់ទះដ៏ល្បីឈ្មោះរបស់ស្មាត់វេត និងស្មាត់វ៉ា បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរការ ក្នុងស្រុកត្រាំកក់ខេត្តតាកែវប្រមាណជាពីរសប្ដាហ៍។
លោក សុខ កុយ បានឱ្យដឹងលើគណនីហ្វេសប៊ុកខ្លួនថា លោកបានជាសះស្បើយហើយ ហើយសូមអរគុណដល់អ្នកគាំទ្រ និងក្រុមគ្រូពេទ្យដែលខំប្រឹងព្យាបាលលោកកន្លងមក។
អ្នកប៉ះសេបាល់ទះមិនអាជីពរូបនេះ បានសរសេរបែបនេះថា ៖«រូបខ្ញុំបានជាសះស្បើយហើយបងប្អូន ខ្ញុំសូមអរគុណដល់ក្រុមលោកគ្រូអ្នកគ្រូ ដែលបាននិងមើលថែខ្ញុំកន្លងមក និងសូមអរគុណដល់បងប្អូនដែលបានជូនពររូបខ្ញុំកន្លង»។
ទោះបីជាយ៉ាងណា បុរសវ័យ៣២ឆ្នាំរូបនេះ ត្រូវបន្តដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីតាមដានអាការៈ បើមិនមានបញ្ហាអ្វីលោកអាចទៅផ្ទះដូចធម្មតាវិញ៕