• 2021-06-07 13:30:21
  • បាល់ទាត់

Pereira អត់​ចង់​មក Man Utd ទេ ដោយ​ចង់​បន្ត​លេង​នៅ​អ៊ីតាលី

  • 2021-06-07 13:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Andreas Pereira បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​លេង​ឲ្យ​ក្លឹប​ Lazio ម្ដង​ទៀត​ក្នុង​រដូវកាល​ក្រោយ​។

Pereira បាន​និយាយថា​៖" Premier League Serie A និង​ La Liga? លីគ​កំពូល​ទាំង​នេះ​សុទ្ធ​តែ​ជា​លីគ​លំដាប់​កំពូល​តែ​ទាំង​អស់​ហ្នឹង​។ ជា​ពិសេស​គឺ​លីគ​កំពូល​អង់គ្លេស​ហ្នឹង​ ត្រូវ​ការឲ្យ​យើង​មាន​កាយ​សម្បទា​រឹងមាំ​ណាស់​។ ហើយ​ដូច​អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​អញ្ចឹង​ ខ្ញុំ​មិន​សូវ​បាន​រឿង​កាយសម្បទា​ហ្នឹង​ទេ​(គេ​និយាយ​បែប​លេង​សើច​)។ តាម​ពិត​ខ្ញុំ​ពេញ​ចិត្ត​នឹង​លេង​នៅ​អង់គ្លេស​ណាស់​ដែរ​ តែ​បាល់​នៅ​អេស្ប៉ាញ​ត្រូវ​នឹង​បែប​បទដែល​ខ្ញុំចង់​លេង​ជាង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​អនាគត​របស់​ខ្ញុំ​ ខ្ញុំ​ចង់​បន្ត​នៅ​លេង​ឲ្យ​ Lazio ម្ដង​ទៀត​ ប៉ុន្តែ​ម៉េច​ក៏​ដោយ​នេះ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​ក្លឹប​ Man Utd ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អី​ ព្រោះ​ខ្ញុំ​នៅ​ជាប់​កុងត្រា​ជា​មួយ​គេ​ ណា​មួយ​ក្លឹប​ហ្នឹង​ដូច​ផ្ទះ​ទី​២របស់​ខ្ញុំ​អញ្ចឹង​ ខ្ញុំ​មក​ហ្នឹង​តាំង​ពីអាយុ​១៦ឆ្នាំ​មក​ "។"។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Pereira នឹង​ចប់កុងត្រា​ខ្ចី​ជើង​ឲ្យ​ Lazio​ នៅ​ថ្ងៃ​ទី​៣១ ខែ​មិថុនា ឆ្នាំ​២០២១​ ហើយ​កីឡាករ​នេះ​ចប់កុងត្រា​ជា​មួយ​ Man Utd នៅ​ឆ្នាំ​២០២៣​ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់