• 2021-06-07 08:56:18
  • បាល់ទះ

កំពុង​ពេញ​ឡើងស្មាត់ រុំ វ៉ៃពីលើអុកជង់ៗហើយ​ធ្ងន់!

  • 2021-06-07 08:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​លោក ម៉ុន រុំ ជា​កីឡាករ​នៅ​ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស។ កាល​កំពុង​ពេញ​ឡើង លោក​មាន​ចំណុច​ល្អ​ពិសេស​ពីរគឺ ម៉ាត់​ផ្ដាច់​ពី​លើ​បាំង និង​មាន​រនាំង​ធំល្អ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រភព​ដ៏​ទុក​ចិត្ត​មួយ​។

ប្រភពដែល​ដឹងរឿង​រ៉ាវពី​ស្មាត់រូប​នេះ​បាន​ប្រាប់​ថា ៖«រុំ​ល្អល្អ​ស្មាត់ វ៉ៃ​ពី​លើៗ​សុទ្ធ​ហ្មង គាត់​ល្អ​មាន​ពីរ​ចំណុចល្អ​បាំង​ល្អ​ម៉ាត់»។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បន្ថែម​ថា ប្រធាន​ក្រុម​ក្លឹប​អង្គរក្សមក​ពី​ខេត្ត​តាកែវលេង​ឡើង​ក្រោយ​ស្មាត់​ឡាន់ និង​មុន​ទូចអង្គរក្ស។

បើតាម​ប្រភព​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​រូ​ប​ទៀត ក៏បាន​ឱ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថាស្មាត់​ ម៉ុន រុំ ពិត​ជា​ល្អ​ខាង​ជំនាញ​ស្មាត់ ព្រោះ​គេ​ខ្ពស់និង​មាន​មាឌ​ធំ​ល្អ។

លោកបាន​បញ្ជាក់​ថា ៖«ស្មាត់​រុំ​ហ្នឹង​ដូច​ថា​គាត់​ល្អ​ស្មាត់​ ម៉ាត់​លើៗ​បាំង​មិន​ងាយបាំង​គាត់​ជាប់​ទេ...បើ​តាម​ខ្ញុំ​ដឹង​គាត់​ម៉ាត់​ល្អលើៗ​បាំង​ ពិបាក​រក​ណាស់ ស្រុក​ខ្មែរ​ពិបាក​បាំង​គាត់​ណាស់ បាំង​មួយ​ក៏​ដោយ​ពី​រក៏​ដោយ​បី​ក៏ដោយ​ ពិបាក​បាំង​ដល់​គាត់​ណាស់ នៅ​ល្អ​គាត់​វ៉ៃលើ​ៗបាំង លើ​គាត់​មិន​មែន​លើ​ដូច​ស្មាត់​ឌូកស្មាត់​យុន​អី​ប្រអប់ទេ លើ​គាត់​លើ​ធ្ងន់​វ៉ៃលើ​​អុកយក​ៗ​ហ្មង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់