• 2021-06-04 07:36:34
  • បាល់ទះ

បាល់ទះឆ្នេរខ្សាច់ បើវ៉ៃប៉ះរនាំងគិតមួយប៉ះ មិនដូចបាល់ក្នុងសាលទេ

  • 2021-06-04 07:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាចំណុចមួយ ដែលប្រិយមិត្តបាល់ទះអាចមិនដឹង។ បាល់ទះលើក្ដារបើសិនវ៉ៃប៉ះរនាំង គេមិនគិតមួយប៉ះ ប៉ុន្តែបាល់ទះឆ្នេរខ្សាច់គេគិតមួយប៉ះ ព្រោះនេះជាក្បួនច្បាប់នៃការប្រកួត។

ការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់

បើគិតមួយប៉ះរួចហើយ នោះបាល់នៅសល់តែពីរប៉ះទៀតប៉ុណ្ណោះ ដែលតម្រូវឲ្យក្រុមកីឡាករ ធ្វើយ៉ាងណាឲ្យបាល់នោះ ឆ្លងទៅក្រុមម្ខាងទៀត។

បើតាមការឲ្យដឹងពីលោក សោម ណារិទ្ធ គ្រូបង្វឹកក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាជាចំណុចពិបាកមួយក្នុងប្រភេទកីឡាមួយនេះ។ ពិបាកដោយសារកីឡាករ ត្រូវធ្វើការភ្លាមៗហើយពួកគេក៏គ្មានអេឡង់ល្អក្នុងការផ្ដាច់ មិនដូចបាល់ទះក្នុងសាលលេង៦នាក់ឡើយ។

ការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់

អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់រូបនេះ បានបន្ថែមថា ចំណុចសំខាន់លើប្រភេទកីឡានេះគឺ កីឡាករត្រូវមានភាពវ័យឆ្លាត មានកម្លាំង តិចនិក និងច្បាស់ប្រអប់ដៃ។

ចំណុចសំខាន់បំផុតមួយទៀត កីឡាករទាំងពីររូប ត្រូវយល់ចិត្តគ្នា ស្ដាប់គ្នា និងចេះសហការគ្នាបានល្អក្នុងក្រុម៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់