- 2021-06-03 02:27:26
- បាល់ទាត់
ដំណឹងថ្មីពី De Bruyne គឺត្រូវលេងពាក់ម៉ាស់ការពារនិងខកខានប្រកួតដំបូងនៅ Euro
- 2021-06-03 02:27:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងថ្មីពី De Bruyne គឺត្រូវលេងពាក់ម៉ាស់ការពារនិងខកខានប្រកួតដំបូងនៅ Euro
ចន្លោះមិនឃើញ
Kevin De Bruyne នឹងត្រូវអវត្តមានប្រកួតបើកឆាកពានរង្វាន់ Euro ២០២០ ឲ្យជម្រើសជាតិប៊ែលហ្សុិកទល់នឹងរុស្សី ហើយនឹងត្រូវពាក់ម៉ាស់ការពារអំឡុងពេលប្រកួតបន្ទាប់។
De Bruyne កំពុងត្រូវបានព្យាយាមព្យាបាលឲ្យបានជារហ័សដើម្បីបានលេងព្រឹត្តិការណ៍ Euro បន្ទាប់ពីច្រមុះនិងភ្នែករបស់គេបានរងរបួសក្នុងការប្រកួត Manchester City ចាញ់ Chelsea នៅផ្ដាច់ព្រ័ត្រ Champions League។
គ្រូរបស់ជម្រើសជាតិប៊ែលហ្សុិកលោក Martinez មិនទាន់ប្រាកដ ពេលណា De Bruyne នឹងអាចលេងបានក្នុងប្រកួតមួយណានោះទេ ប៉ុន្តែបានបញ្ជាក់ថា គេនឹងត្រូវពាក់ម៉ាស់ការពារដូចទៅនឹងមិត្តរួមក្រុម Jan Vertonghen ធ្លាប់ពាក់ពីមុនអ៊ីចឹង។
លោក Martinez ក៏មានបញ្ហាមួយទៀតពាក់ព័ន្ធនឹង Eden Hazard ដែលនឹងមិនអាចលេងប្រកួតកម្ដៅសាច់ដុំទល់នឹងក្រិកនៅយប់នេះ និងគ្រោងលេងតែ៤៥នាទីប៉ុណ្ណោះសម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រូអាតនៅថ្ងៃអាទិត្យ៕