• 2021-06-01 01:40:02
  • បាល់ទាត់

Man City ចង់​ដាក់ Sterling និង Jesus ជា​ថ្នូរ​ចរចាប្ដូរ​យក Harry Kane

  • 2021-06-01 01:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City មាន​បំណង​យក​ចង់​យក Raheem Sterling និង Gabriel Jesus ដាក់​ស្នើ​ទៅ​កាន់ Spurs ដើម្បី​ចរចា​គ្នា​គ្នា​ធានា​ទិញ​យក Harry Kane។

City កំណត់​យក​ឈ្នះ​ឈ្នះ Manchester United និង Chelsea ដើម្បី​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស​ខាង​លើ​ឲ្យ​បាន។ Kane ដែល​ទើប​តែ​សុំ​ចាកចេញ​ពី Spurs ដើម្បី​ស្វែងរក​ឱកាស​ឈ្នះ​ពាន ត្រូវ​បាន​កំណត់​តម្លៃ​ខ្លួន​១៥០​លាន​ផោន។

City សង្ឃឹម​ថា ការ​បញ្ជូល Sterling និង Jesus ជា​ផ្នែក​មួយ​នៃ​កិច្ច​ចរចា​ ពួក​គេ​អាចកាត់​បន្ថយ​ការ​ចំណាយ​ខ្លះ និង​អាច​ទិញ Kane បាន។ ប្រធាន​ក្លឹប​របស់ Spurs លោក Daniel Levy ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​លក់ Kane ហើយ​កំពុង​តែ​ព្យាយាម​ចង់​យក​លោក Mauricio Pochettino មក​វិញ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ Kane បន្ត​នៅ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់