- 2021-05-31 01:40:02
- បាល់ទាត់
De Bruyne បែកច្រមុះ និងរបួសភ្នែកអាចនឹងប៉ះពាល់ដល់ការប្រកួតនៅ Euro
- 2021-05-31 01:40:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Bruyne បែកច្រមុះ និងរបួសភ្នែកអាចនឹងប៉ះពាល់ដល់ការប្រកួតនៅ Euro
ចន្លោះមិនឃើញ
Kevin de Bruyne ខ្សែបម្រើរបស់ក្រុម Manchester City បានទទួលរងរបួសបែកច្រមុះនិងរបួសត្រង់កន្លែងភ្នែក អំឡុងពេលកាលប្រកួត Champions League ផ្ដាច់ព្រ័ត្រចាញ់ Chelsea។
កីឡាករវ័យ២៩ឆ្នាំត្រូវបានប្ដូរចេញនៅនាទី៦០ ជំនួសវិញដោយ Gabriel Jesus ក្រោយមានការប៉ះទង្គិចជាមួយខ្សែការពារ Antonio Rudiger។ ក្រោយបញ្ចប់ការប្រកួត De Bruybe បានប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនថា គេមិនអីទេនៅពេលនេះ ប៉ុន្តែខកចិត្តចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។
De Bruybe បានជាប់ឈ្មោះក្នុងជម្រើសជាតិប៊ែលហ្សុិកសម្រាប់លេង Euro ២០២០ ដោយប្រកួតដំបូងរបស់ពួកគេនៅថ្ងៃទី ១២ ខែ មិថុនា ទល់នឹងរុស្សី។ ប៉ុន្តែមិនទាន់មានការចង្អុលបង្ហាញនៅឡើយថា ខ្សែបម្រើរូបនេះអាចលេងបាន ឬរបួសរបស់គេត្រូវគំរាមកំហែងមិនអាចឲ្យគេលេងគ្រប់ការប្រកួតឬយ៉ាងណានៅ Euro៕