• 2021-05-30 07:07:28
  • បាល់ទាត់

Man Utd ចង់​បាន Sancho ជាង Kane និងទុក Cavani រហូត​ Haaland ចេញពី Dortmund

  • 2021-05-30 07:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Dailymail របស់អង់គ្លេសថ្មីៗនេះបាន​ចុះផ្សាយ​ថា Man Utd ចង់​ចុះកុងត្រា​យក​ខ្សែ​ប្រយុទ្ធ Jadon Sancho ជាង Harry Kane របស់​ Spurs នារដូវ​ក្ដៅ​នេះ ហើយ​រក្សា​ទុក​ Cavani រហូត​ Erling Haaland ចេញ​ពី​ Borussia Dortmund។

ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ២១​ឆ្នាំ Sancho បាន​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​ឱ្យ Dortmund និង​ជួយ​ពួកគេ​ឈ្នះ​ German Cup និង​លេង​វគ្គ​ជម្រុះ Champions League ដោយ​រក​បាន​ ១០គ្រាប់ក្នុង​ការ​បង្ហាញ​ខ្លួន ១៥​ប្រកួត​ចុង​ក្រោយ​នេះ។

លោក Ole Gunnar Solskjaer បាន​ប្រាប់​ទៅ​ម្ចាស់​ក្លឹប​ពី​ជម្រើស​ខ្សែ​ប្រយុទ្ធ​ថា Sancho, Cavani, Mason Greenwood, Marcus Rashford និង Anthony Martial នឹង​ធ្វើ​ឱ្យ United អាច​ប្រកួត​ប្រជែងដណ្ដើម​ពាន​សំខាន់ៗ​ជាមួយ Manchester City, Liverpool និង Chelsea បាន​នៅ​រដូវ​កាល​ក្រោយ។

ចំណែក Kane វិញ​ទោះបីគេ​​ច្បាស់​ថា​នឹង​ចេញ​ ដើម្បី​ឈ្នះ​ពាន​យ៉ាងណាដ៏​ដោយ​ក៏​គេ​នៅ​សល់​​កុងត្រា​៣​ឆ្នាំ​ទៀត​ជាមួយក្រុម​មាន់​ខ្នាយ​មាស រីឯក្រុមបិសាចក្រហមអាចនឹង​ពិបាក​ក្នុង​ការ​ចចារ​យក​ខ្សែ​ប្រយុទ្ធ​អង់គ្លេសរូប​នេះ ស្របពេល​ Man City ក៏​ចង់​បាន​គេ​ដែរ ហើយ​ណា​មួយ​ Man Utd ក៏​មិនបាន​ចាត់​ទុក​ Kane ជា​កីឡាករ​អទិភាព​ជាង Sancho ​ដែរ។

ចំណែក​ Cavani នឹង​ត្រូវ​បាន​ United រក្សា​ទុក​រហូត​ពួកគេ​យក​បាន​ខ្សែ​ប្រយុទ្ធ​វ័យក្មេង Haaland ពី Dortmund ប៉ុន្តែ​ត្រូវ​រងចាំ​រយៈ​ពេល​១២​ខែ​ទៀត។ Haaland ធ្លាប់​គូស​បង្ហាញ​ថា​គេ​នឹង​បន្ត​នៅ​អាល្លឺម៉ង់​មួយ​រដូវកាល​ទៀត ល្គឹកណាតម្លៃ​ខ្លួន​ផ្ដាច់​កុង​ត្រា​របស់​គេបាន​ ៦៥លាន​ផោន (ទាបជាង​ទីផ្សារ​របស់គេ)។

ទាក់ទង​ការ​ចង់​បាន​ Haaland ក្រុម​របស់​លោក Solskjaer អាច​នឹង​ពិបាក​ក្នុង​ការ​ប្រជែង​យក ដ្បិត​ក្រុម​ស្ដេច​-ស Real Madrid ក៏​ចង់​បាន​កីឡាករ​វ័យ​២០​ឆ្នាំ​ដែរ។ យ៉ងណាដោយ​មាន​ទំនាក់ទំនង​ល្អជាមួយ​គ្រួសារ​ Haaland គ្រូ​បង្វឹក​រូប​នេះ​ជឿជាក់​នឹង​យក​បាន​រូប​គេនៅ​រដូវ​កាល​ក្រោយ។ បើ​យក​បាន​មែន​នោះ កីឡាករ​សញ្ជាតិ​ន័រវែសនឹង​ក្លាយ​ជា​ម្ចាស់​អាវ​លេខ​៩​រយៈ​ពេល​យូរ​របស់​ Man Utd៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់