• 2021-05-30 02:36:59
  • បាល់ទាត់

យុវជនអាល្លឺម៉ង់ Havertz ធ្វើឱ្យ Man City ស្រក់ទឹកភ្នែក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL​

  • 2021-05-30 02:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​២១​ឆ្នាំ​សញ្ជាតិ​អាល្លឺម៉ង់ Kai Havertz ស៊ុត​ចូល​ក្រុម​ Manchester City មួយ​គ្រាប់​ជួយឱ្យ Chelsea លើក​ពាន​ UCL លើក​ទី​២។

មួយ​គ្រាប់​របស់​វីរៈបុរសក្រុម​តោខៀវ​យប់​មិញ​នេះ រក​បាន​នៅ​នាទី ៤២ ក្រោយ​គេទទួល​បាន​យ៉ាងស្អាត​ពីមិត្ត​រួម​ក្រុម ប្រើ​បច្ចេកទេស​ឆ្កឹះបាល់ចេញ​ពី​ដៃ Ederson Santana ពែន​ជើង​ឆ្វេង​បញ្ចូល​ទី​ងាយៗ។

នេះ​ក៏​ជា​គ្រាប់​ទី​មួយ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ UCL រដូវកាល​នេះ ប៉ុន្តែ​បើ​និយាយ​ពី​គ្រាប់​បាល់​ដែល​គេ​រក​បាន​នៅ​ក្រុម​ Chelsea មាន​៤​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន២៧​ប្រកួត ចាប់​តាំង​ផ្ទេរ​ចេញ​ពី Bayer Leverkusen ក្នុង​ឆ្នាំ​២០២០ក្នុង​តម្លៃ​ខ្លួន ៧០​លាន​ផោន។

បើ​ងាក​មក​មើល​ក្រុម​មេឃខៀវ Man City វិញឃើញ​ថាបួន​​ប្រកួត​ចុង​ក្រោយ​នេះ ឈ្នះ​ក្រុម​តោ​តែ​ម្ដង​គត់ពោល​គឺពាន Premier League ថ្ងៃ​ទី៣ ខែមករា ឆ្នាំ​២០២១ ឈ្នះ​តោខៀវ ៣-១ នៅ​ពាន​ FA Cup ថ្ងៃ​ទី​ ១៧ មេសា ចាញ់តោ ១-០ ថ្ងៃទី​ ៨ខែ​ ឧសភា ចាញ់តោ ២-១ និង​វគ្គផ្ដាច់ព្រ័ត្រ​ UCL យប់​មិញ​នេះ​ចាញ់ ១-០។

គួរ​បញ្ជាក់​ថា ក្រុម​របស់​លោក Thomas Tuchel ឡើង​មក​ UEFA Champions League បី​លើក​ដោយ​ពួកគេ​ឈ្នះ​ពីរ (2011–12, 2020–21) និង​ចាញ់​មួយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់