• 2021-05-28 14:14:03
  • បាល់ទាត់

Lingard៖​ West Ham ជា​​កន្លែង​​ដ៏​ពិសេស​មួយ​សម្រាប់ខ្ញុំ​ ទោះ​អនាគត​​ទៅ​មុខ​ទៀត​យ៉ាង​ម៉េច​ក៏​ដោយ​

  • 2021-05-28 14:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Jesse Lingard បាន​សរសេរ​សារ​មួយ​ដល់​ក្លឹប​ West Ham United នៅ​លើ​បណ្ដាញ​សង្គម​ Instagram ផ្ទាល់​របស់​គេ​មុន​ពេល​ត្រលប់​ទៅ​ក្លឹប​ Manchester United កាល​ពី​ពេល​ថ្មីៗ​នេះ​។

នៅ​ក្នុង​សារ​ដ៏​ពិសេស​មួយ​នេះ​ Lingard បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រៀលជ្រៅ​ទៅ​ដល់​ អ្នកចាត់ការ​ មិត្ត​រួម​ក្រុម​ បុគ្គលិក​ និង​អ្នក​គាំទ្រ​របស់​ West Ham ទាំង​អស់​ដែល​បាន​ទុក​ចិត្ត​ជឿជាក់​គេ​​រហូត​មក​ ដែល​ធ្វើ​ឲ្យ​គេ​ងាយ​សម្រប​ខ្លួន​នឹង​ក្លឹប​មួយ​នេះ​។​

មិន​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​សារ​ថ្លែង​អំណរ​គុណ​មួយ​នេះ​ កីឡាករ​ខាង​លើ​បាន​លើក​ឡើង​ថា​៖" ទោះ​ជា​អនាគត​អាជីព​បាល់ទាត់​របស់​ខ្ញុំ​នៅ​ពេល​ខាង​មុខ​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្លឹប​ West Ham ជា​កន្លែង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​បេះដូង​របស់​ខ្ញុំ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lingard បាន​មក​លេង​ឲ្យ​ West Ham ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ Man Utd នៅ​ដើមរដូវកា​នេះ និង​ចប់​កុងត្រា​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១​ខាង​មុខ​ ដោយ​កីឡាករ​ចូល​រួម​ក្នុង​ក្លឹប​បាន​ ១៦​ប្រកួត និង​រក​បាន​ ៩គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី