• 2021-05-28 08:10:10
  • ប្រដាល់

Chatri ចង់​រៀប​ព្រឹត្តិការណ៍ ONE vs UFC ខណៈ Bibiano ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ឆាប់ៗ

  • 2021-05-28 08:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក ONE Championship លោក Chatri Sityodtong បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​កាល​ពី​ដើម​សប្ដាហ៍​​មាន​បំណង​ចង់​រៀប​ព្រឹត្តិការណ៍​ធំ​មួយ​​កើត​ឡើង។

តាម​បំណង​របស់​លោក Chatri ចង់​រៀបចំ​កម្មវិធី​មួយ​​ដោយ​យក​ម្ចាស់​ខ្សែ​ក្រវាត់​​គុន​ចម្រុះ​របស់ ONE ប៉ះ​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់នៅ UFC ដែល​ប្រកួត​គ្រប់​ប្រភេទ​ទម្ងន់។ គំនិត​នេះទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​​កីឡាករ Bibiano Fernandes ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់ទម្ងន់ Bantamweight របស់​ស្ថាប័ន ONE។

ក្រៅ​ពី​កីឡាករ​ខ្លួន​ឯង សូម្បី​អ្នក​គាំទ្រ​វិស័យ​ប្រដាល់ MMA ក៏​ពេញ​ចិត្ត​ចង់​ឲ្យ​កម្មវិធី​នេះ​កើត​ឡើង​ដែរ។ ស្ថាប័ន ONE Championship បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ ទល់​នឹង​ពេល​នេះ​មាន​រយៈពេល​១០​ឆ្នាំ​ហើយ។ ចំណែក​ឯ UFC បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ទល់​នឹង​ពេល​នេះ​រៀបចំ​​ការ​ប្រកួត​បាន​ជាង​៥០០​កម្មវិធី​ហើយ។

សម្រាប់​ទាំង​អស់​គ្នា​ចង់​ឲ្យ​ព្រឹត្តិការណ៍ ONE vs UFC កើត​ឡើង​ទេ?

Bibiano Fernandes

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់